កូរ៉េ: កាសែតមួយរបស់កូរ៉េខាងត្បូង បានរាយការណ៍នៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង បានសម្លាប់មន្ត្រីពីររូបជាសាធារណៈនៅដើមខែសីហានេះ ពីបទមិនគោរពមេដឹកនាំលោក គីម ជុងអ៊ុន ដែលកំពុងតែស្ថិតក្រោមការគ្រប់គ្រងអំណាចរបស់មេដឹកនាំផ្តាច់ការវ័យក្មេងរូបនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី៣០ សីហា ឆ្នាំ២០១៦។
ក្រុមមន្ត្រីកូរ៉េខាងត្បូង បានអះអាងឱ្យដឹងថា លោក គីម បានឡើងកាន់អំណាចក្នុងឆ្នាំ២០១១ បន្ទាប់ពីឪពុករបស់គាត់បានស្លាប់ គឺលោក គីម ជុងអ៊ីល បានពង្រឹងអំណាចរបស់ខ្លួន ដោយ បានរួមបញ្ចូលការធ្វើវិសុទ្ធកម្ម និងការសម្លាប់នៃក្រុមមន្ត្រីកំពូល។
យោងតាមប្រភពដែលមិនស្គាល់អត្តសញ្ញាណមនុស្សម្នាក់ ដែលរស់នៅស៊ាំជាមួយនឹងកូរ៉េខាងជើង ដែលបានដកស្រង់សម្តីដោយកាសែត JoongAng Ilbo បាននិយាយថា អតីតរដ្ឋមន្ត្រីក្រសួងកសិកម្មលោក Hwang Min និងមន្ត្រីជាន់ខ្ពស់នៅក្រសួងអប់រំលោក Ri Yong ត្រូវបានគេសម្លាប់ផងដែរ។
របាយការណ៍នៃការសម្លាប់នេះបានកើតឡើង បន្ទាប់ពីប្រទេសនេះបាននិយាយថា ឯកអគ្គរដ្ឋទូតរបស់កូរ៉េ ខាងជើងប្រចាំនៅក្នុងទីក្រុងឡុងដ៏ បានផ្តាច់ខ្លួន និងបានមករស់នៅក្នុងភាគខាងត្បូងជាមួយនឹង ក្រុមគ្រួសាររបស់គាត់ ហើយថែមទាំងវាយប្រហាររបបដឹកនាំរបស់លោកគីម យ៉ាងចាស់ដៃ។
កូរ៉េខាងជើងបានប្រកាសការធ្វើវិសុទ្ធកម្ម ឬកាត់ទោសប្រហារជីវិត ទោះបីជាប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ បានបញ្ជាក់ថា ការប្រហារជីវិតពូរបស់លោកគីម និងបុរសម្នាក់ចាត់ទុកថា ជាបុរសម្នាក់ដែលមានឥទ្ធិពល បំផុតទីពីរនៅក្នុងប្រទេសនេះ គឺលោក Jang Song Thaek កាលពីឆ្នាំ២០១២ ដោយបានចោទប្រកាន់ លោកពីបទបក្សពួកនិយម និងឧក្រិដ្ឋកម្មបំផ្លាញដល់សេដ្ឋកិច្ចជាតិ៕
មតិយោបល់