ព័ត៌មានជាតិ

ពិធិកាត់​​ស្បែក​អង្គជាតិ​ក្មេងស្រីដ៏​គួរ​ឲ្យ​ភ័យខ្លាច​នៅ​អាហ្វ្រិក​

បើទោះបីជា​កំពុងស្ថិត​នៅ​ក្នុង​សម័យ​កាល​អរ្យធម៌​លូតលាស់ ប៉ុន្តែ​ផ្នែក​ខ្លះ​នៃ​ពិភពលោក​នៅ​តែ​មាន​ទំនៀម​ទំលាប់​ប្រពៃណី​មិន​ដាច់​របស់​ពួកគេ ដែល​ជា​រឿង​គួរ​ឲ្យ​ភ័យខ្លាច និង​ញាប់​ញ័រ​។​

​ជាក់ស្តែង​ពិធី​កាត់​ស្បែក​អង្គ​ជាតិ​របស់​ក្មេងស្រី ដែល​ភាគច្រើន​ពិធី​ធ្វើ​ឡើង​នៅ ក្នុង​ប្រទេស​អាហ្វ្រិក និង​ប្រទេស​កាន់សាសនា​មូស្លីម មួយចំនួន ដែល​ត្រូវបាន​គេ​ជឿជាក់ថា ជា​ពិធី​កាត់​សន្ទះ​ស្បែក​ដណ្តប់​មុខ​យោ​នី របស់​ក្មេងស្រី ត្រូវបាន​រក្សា​ភាព​បរិសុទ្ធ បរិសុទ្ធ​មុនពេល​រៀបការ​។​
​ក្នុងករណី​ដែល​ក្មេងស្រី​មិន​ធ្វើបែបនេះ​ទេ មិនមែន​ជា​កំណើត​នៃ​ការទទួលបាន​មរតក​ពី​ប្តី​របស់​នាង ក៏ដូចជា​អាច​ធ្វើឲ្យកើត​ហានិភ័យ និង​ជំងឺមហារីក​មាត់ស្បូន​ជាដើម​។​

​ការ​កាត់​ស្បែក​គ្របដណ្តប់​មុខ​យោ​នី នេះ ពួក​គេ​យល់ឃើញ​ថា ដោយ​សារ​តែមាន​ក្រ​ពេញ​មួយ​ដែល​មាន​ស្លេស ដែល​អាច​បង្ករ​ក្លិន ឬ​កាកសំណល់​មួយ និង​ជា​អនាម័យ​ដល់​ប្រដាប់​ភេទ​ផងដែរ​។​ចំនួន ៩៥ ភាគរយ​នៃ​ក្មេងស្រី ដែល​ត្រូវបាន​កាត់​ស្បែក​គ្របដណ្តប់​មុខ​យោនី​ចេញ គឺ​នៅ​ពេល​ដែល​នាង​មាន​អាយុ ៥ ឆ្នាំ និង​ប្រើពេល​តែ ២ ទៅ ៣ នាទី​តែប៉ុណ្ណោះ​ដើម្បី​កាត់​ស្បែក​នោះ និង​ហូរ​ឈាម​តិច​តូច​តែប៉ុណ្ណោះ​។​បន្ទាប់មកទៀត ទី​ដែល​គេ​បាន​កាត់​នោះ បាន​បិទ​ផ្សារ​ផ្ជិត​និង​ថ្នាំ​របស់​ពួកគេ​ដើម្បី​ការពារ​មេរោគ​។​ទោះជា​យ៉ាងនេះក្តី កាត់​កាត់​ស្បែក​គ្របដណ្តប​មុខ​យោនី​នេះ វា​អាច​ធ្វើ​ឲ្យ​ឈឺចាប់ ហូរឈាម ការឆ្លង​មេរោគ និង​អាច​បង្ក​រឲ្យស្លាប់​ប្រសិនបើ​មិន​បាន​ប្រើប្រាស់​​ក្បួន​វេជ្ជសាស្ត្រ​និង​ការអនុវត្ត​ដោយ​គ្មាន​ជំនាញ​គ្រប់គ្រាន់​។​

​បើទោះបីជា​មាន​ការចុះ​អន្តាគ​មន៍ពី​អង្គ​ការពិភពលោក​ផ្នែក​សុខភាព លើ​ការ​ហាមប្រាម​កាត់​ស្បែក​ដណ្តប់​អង្គ​ជាតិ ដោយ​គ្មាន​ក្បួន​ត្រឹមត្រូវ ពី​សំណាក់​រាជរដ្ឋាភិបាលក្តី តែ​តំបន់​ខ្លះ មិន​បាន​អើពើ​លើ​ការព្រមាន​នេះឡើយ​។​តាម​របាយការណ៍​បានឲ្យដឹងថា ឥទ្ធិពល​ដោយ​ជំនឿ​សាសនា និង​ជា​ទម្លាប់ ដែល​នៅតែ​បន្ត​លើ​ផ្នែក​កាត់​ស្បែក​អង្គ​ជាតិ​នេះ មាន​ជាង ៣០ ប្រទេស នៅ​ជុំវិញ​ពិភពលោក ក្នុងនោះ​មាន មជ្ឈឹម​បូព៌ា អាហ្វ្រិក ជាពិសេស​នោះ​គឺ ប្រទេស​សុ​ម៉ាលី និង​តំបន់​ក្នុង​ប្រទេស​អាស៊ី​មួយ​ចំនួន​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Afric_zpsc34b5024.jpg

មតិយោបល់