ព័ត៌មានជាតិ

ប្រទេស​នី​កា​រ៉ា​ហ្គ័​រ​នឹង​ទទួលយក​លោក Snowden ប្រសិនបើ​ស្វែង​យល់​ឃើញ​ថា​មាន​លក្ខណ្ឌ​គ្រប់គ្រាន់​

​ទីក្រុង​ Managua ៖ លោក​ប្រធានាធិបតី​ប្រទេស​នី​កា​រ៉ា​ហ្គ័​ររ Daniel Ortega បាន​ប្រកាស​ពី​ជំហរ​របស់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ក្នុង​ការផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​ពិរុទ្ធជន Edward Snowden ដែល​អាមេរិក​ព្យាយាម​ចាប់​ខ្លួន​នា​ពេល​ថ្មី​នេះៗ​ប្រសិន​បើ​លោក​សិក្សា​ថា​វា​អាច​មាន​លក្ខណ្ឌ​គ្រប់គ្រាន់​ក្នុងការ​ទទួលយកបុ​គ្គល​ម្នាក់នេះ​។​

​លោក Daniel Ortega បាន​និយាយ​បន្ថែមទៀត​ថា​លោក​ធ្លាប់បាន​ទទួល​សារ​អេឡិចត្រូនិក​មួយ​ពី​លោក Snowden ទៅកាន់​ស្ថានទូត​របស់ខ្លួន​ប្រចាំ​នៅ​ទីក្រុង​មូ​ស្គូក្នុង​ការសុំ​សិទ្ធិ​ជ្រកកោន​ក្នុង​ប្រទេស​ខ្លួន​។​
​គួរ​បញ្ជាក់​ផង​ដែរ Edward Snowden ត្រូវបាន​អាមេរិក​ប្រកាស​ចាប់ខ្លួន​ក្រោយ​ការទម្លាយ​ការសម្ងាត់​ជាច្រើន​នៃ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក​និង​ចក្រភព​អង់គ្លេស​ទៅកាន់​ពិភពលោក​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/PRESIDENTE-NICARAGUENSE-DANIEL-ORTEGA_zpse8347d67.jpeg
លោក Daniel Ortega ប្រធានាធិបតី​ប្រទេស​នី​កា​រ៉ា​ហ្គ័​ររ
https://i1272.photobucket.com/albums/y389/domneng/Decore/Edward-Snowden1_zps3f22e3c0.jpg
លោក Edward Snowden ជនដែល​អាមេរិកតាមចាប់​

មតិយោបល់