នាង Brignall Amanda វ័យ ៤៩ ឆ្នាំ ដែលរស់នៅក្នុងចក្រភពអង់គ្លេស ដែលញៀននឹងការសាក់រូបលើដងខ្លួន បន្ទាប់ពីបរាជ័យក្នុងជីវិតអាពាហ៍ពិពាហ៍។
ចំនួនសាក់នៅលើដងខ្លួនរបស់ស្ត្រីរូបនេះ គឺមាន ៨០ ភាគរយនៃដងខ្លួន ក្នុងនោះរួមមាន សាក់លើមុខ ច្រមុះ ជើង ដៃ និងតំបន់អាថ៌កំបាំងផ្សេងទៀត។
នាង Brignall Amanda បាននិយាយថា គាត់បានសាក់រូបតាំងពីអាយុ ១៨ ឆ្នាំ នៅពេលដែលខ្ញុំមានអាយុ ៣៧ ឆ្នាំ បានជួបប្រទះព្រឹត្តិការណ៍ជាប់ៗគ្នា នៅក្នុងជីវិត ដោយបរាជ័យក្នុងជីវិតអាពាហ៍ពិពាហ៍ ។នារីវ័យ ៤៩ ឆ្នាំរូបនេះ បាននិយាយថា មនុស្សដែលគ្មានការងារធ្វើ តែងតែមានអារម្មណ៍ថាគ្មានសុវត្តិភាព ដោយចាប់តាំងពីពេលនោះមកក៏កើតមានអារម្មណ៍ញៀននឹងការសាក់រូបលើដងខ្លួន។
Brignall Amanda បានឲ្យដឹងបន្តទៀតថា នាងបានសាក់រូបនេះនៅពេលដែលនាងបានផ្លាស់ប្តូរទៅរស់នៅក្នុងទីក្រុង Beverly, Yorkshire និងជួបជាមួយនឹងមិត្តភក្តិសិល្បៈផ្នែកសាក់ ដោយពួកគេសាក់មិនគិតថ្លៃឡើយ។
ម្តាយនាង Brignall Amanda បាននិយាយថា នៅពេលដែលគាត់ដឹងដំបូងរឿងគាត់ស្រីរបស់គាត់ ទាក់ទិននិងការសាក់រូបលើដងខ្លួននេះ គាត់មិនដែលនិយាយទៅកាន់នាងនោះទេ និង ឪពុករបស់នាងក៏មិននិយាយស្តីនោះដែរ ។ ចំណែកមនុស្សនៅជុំវិញ ខ្លួនរបស់នាង មើលទៅនាងដោយប្លែកភ្នែកជាទីបំផុត និងងឿងឆ្ងល់ ។ ម្យ៉ាងវិញទៀតមានមនុស្សជាច្រើនតែងតែនិយាយរសឹបរសៀវ នៅពីក្រោយខ្នងនាង និងហៅនាងថា ជាបិសាច Berverly ។រហូតមកទល់នឹងពេលនេះ នាង Brignall នៅតែចូលចិត្តការសាក់ និងបង្ហាញខ្លួននៅគ្រប់ទីកន្លែង៕
https://i1272.photobucket.com/albums/y389/domneng/Decore/BrignallAmanda3_zps2ccc7a0b.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/BrignallAmanda1_zps06261a2c.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/BrignallAmanda2_zpsf8946a78.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/BrignallAmanda_zpsca41105e.jpg
នាង Brignall Amanda កាលពីមិនទាន់សាក់
ទស្សនាវីដេអូ ឃ្លិបដូចខាងក្រោមនេះ ៖
មតិយោបល់