វាមិនមែនជារឿងលេងសើចនោះទេ ប៉ុន្តែវាការជាពិត ដោយថ្មីៗនេះ មានក្មេងស្រីវ័យ ១៨ឆ្នាំម្នាក់បានរង់របួសភ្លៅដោយសារតែ Samsung Galaxy S3 ផ្ទុះនៅក្នុងហោប៉ៅរបស់នាង។
ស្រីវ័យក្មេងម្នាក់ឈ្មោះ Fanny Schlatter បានរង់របួសនៅផ្នែកភ្លៅខាងស្ដាំដោយសារតែទូរស័ព្ទ Samsung Galaxy S3 របស់នាងផ្ទុះឡើងភ្លាមៗដោយមិនដឹងមូលហេតុ។ មកដល់ពេលនេះគេនៅមិនទាន់រកឃើញពីមូលហេតុនៃការផ្ទុះនោះទេ ហើយក៏មិនទាន់មានដំណោះស្រាយណាមួយផងដែរ។
យោងតាមព័ត៌មានដែលបានចុះផ្សាយរបស់គេហទំព័រ Phone Arena បានឲ្យដឹងថា កន្លែងដែលកើតមានហេតុការណ៍នោះគឺស្ថិតនៅក្នុងប្រទេសស្វីស ហើយនៅពេលនេះតំណាងក្រុមហ៊ុន Samsung ប្រចាំការនៅក្នុងប្រទេសស្វីសគ្រោងនឹងធ្វើការស៊ើបអង្កេត ហើយប្រហែលជាបញ្ជូនទូរស័ព្ទដែលផ្ទុះនោះទៅកាន់ប្រទេសកូរ៉េដើម្បីធ្វើការត្រួតពិនិត្យ៕
ព័ត៌មានជាតិ
មតិយោបល់