ភ្នំពេញៈ ជនសង្ស័យជាឃាតក ដែលបាញ់សម្លាប់ស្ត្រីជាសង្សារនៅក្នុងផ្ទះ សំណាក់យីហោសារីធំ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅវេលាម៉ោង១១និង ២០នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ក្រោមកិច្ចសហការ រវាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ,កងរាជអាវុធហត្ថរាជ ធានីភ្នំពេញ និងកងរាជអាវុធហត្ថខេត្តប៉ៃលិន គ្រាដែលជនសង្ស័យកំពុងលាក់ខ្លួននៅខេត្តប៉ៃលិន ។
ប្រភពពីមន្ត្រីកងរាជអាវុធហត្ថ ដែលស្ថិតក្នុងប្រតិបត្តិការនេះ អនុវត្តតាមដីកាបញ្ជា ឲ្យចូលខ្លួនលេខ២០៧អ.យ.ឋ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ របស់ព្រះរាជអាជ្ញារង សៀង សុខ សមត្ថកិច្ចបានឃាត់ខ្លួនជន សង្ស័យឈ្មោះ អ៊ុ សុផា ភេទប្រុស អាយុ ៣០ឆ្នាំ នៅចំណុចភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពីបទមនុស្ស ឃាត ។
ជនសង្ស័យត្រូវបាននាំខ្លួនពីខេត្តប៉ៃលិន មករាជធានីភ្នំពេញនៅរសៀលថ្ងៃ ទី៩ ខែសីហា ឆ្នាំ២០១៧ ។
គួររំលឹកថា ជនសង្ស័យក្លែងជាមន្ត្រីកងរាជអាវុធហត្ថបានបាញ់សម្លាប់សង្សាររបស់ខ្លួនហើយគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង១២និង៥៥នាទីយប់ រំលងអាធ្រាត ឈានចូល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ។ ហេតុការណ៍នៃការបាញ់សម្លាប់នេះ បានប្រព្រឹត្តនៅក្នុង ផ្ទះសំណាក់សារីធំ បន្ទប់លេខ៤០៤ ជាន់ ឡៅតឿ ស្ថិតនៅក្នុង ភូមិទួលសង្កែ សង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕















https://youtu.be/tc9pBjrlTU0
https://youtu.be/tc9pBjrlTU0
មតិយោបល់