ព័ត៌មានសិល្បៈ និងកម្សាន្ត

អស្ចារ្យ​ហុ្មង ! បុរស​ដែល​មាន​សមត្ថភាព​ឡើង​លើ​ជញ្ជាំង​ដូច​សត្វ​ស្វា​

​វីដេអូ មួយ​ដែល​ត្រូវបាន​គេ​បង្ហោះ​នៅលើ គេហទំព័រ Youtube ដែល​បង្ហាញ​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​បុរស​ម្នាក់ ដែល​អាច​ឡើង​ជញ្ជាំង ដោយ​ប្រើ​ជើង និង​ដៃ ដោយ​កាយវិការ​យ៉ាង​រហ័សរ​ហួន​ជាទីបំផុត ហេតុការណ៍​ដ៏​អស្ចារ្យ​នេះ​កើតឡើង​នៅក្នុង​ប្រទេស​ឥណ្ឌា ។​
​តាមរយៈ​វីដេអូ​នេះដែរ ត្រូវបាន​គេ​ដាក់​ឈ្មោះ​ឲ្យ​បុរស​នោះ​ថា ជា​បុរស​សត្វ​ស្វា វា​ត្រឹមត្រូវ​ដែរ នៅពេលដែល​គេ​ដាក់​ឈ្មោះ​ឲ្យ​គាត់​បែប​នេះ ព្រោះថា កាយវិកា​យ​តោង​ឡើង​ជញ្ជាំង រហ័ស​ដូច​សត្វ​ស្វា ដែល​លាយឡំ​ជាមួយ​នឹង​ក្បាច់​ផ្សេងៗ ដែល​មើលទៅ​សឹងតែ​មិន​គួរឲ្យ​ជឿ​។​

​បញ្ជាក់​ផង​ដែរ​ថា បុរស​ដែល​មានឈ្មោះ​ហៅ​ក្រៅ​ថា បុរស​សត្វ​ស្វា មាន​ឈ្មោះ​ពី​កំណើត Jyoti Raju រស់នៅ Chitradurga Fort ស្ថិត​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា​៕
​ទស្សនា​វីដេអូ ដូចខាងក្រោម​នេះ​៖

មតិយោបល់