ព័ត៌មានជាតិ

អារ៉ាប់​រួម​ផ្តល់ជំនួយ ៣ ពាន់​លាន​ដុល្លារ​ដល់​អេ​ហ្ស៊ី​ប​

​ទីក្រុង​អា​ប៊ូ​ដាបៃ​៖​ប្រទេស​សហព័ន្ធ​អារ៉ាប់​រួម (UAE) កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​បាន​ផ្តល់​ជំនួយ​ប្រមាណ​ជាង 3 ពាន់​លាន​ដុល្លារ​ជា​កញ្ចប់​ជំនួយ​ដល់​ប្រទេស​អេ​ហ្ស៊ី​ប​នៅ​ប៉ុន្មាន​ថ្ងៃក្រោយ​ការបណ្តេញចេញ​នៃ​មេដឹកនាំ​សាសនា​អ៊ីស្លាម Mohamed Morsi ។​

​កញ្ចប់​ជំនួយ​រួម​មាន​ជំនួយ​ហិរញ្ញវត្ថុ​ឥត​សំណង 1 ពាន់​លាន​ដុល្លារ​និង​កំចី​ឥត​មាន​ការប្រាក់ 2 ពាន់​លាន​ដុល្លារ​ផ្សេងទៀត​ពី​ធនាគារ​កណ្តាល​របស់អេ​ហ្ស៊ី​ប​។​កិច្ចសន្យា​ចុះហត្ថលេខា​ទទួល​យក​កញ្ចប់​ថវិកា​ត្រូវបាន​ធ្វើឡើង​ពី​សំណាក់​លោក​ប្រធានាធិបតី​ស្តីទី​របស់អេ​ហ្ស៊ី​ប Adli Mansour និង​លោក Sheikh Hazza Bin Zayed Al Nahyan ទីប្រឹក្សា​ផ្នែក​សន្តិសុខ​ជាតិ​របស់​សហព័ន្ធ​អារ៉ាប់​រួម​នៅក្នុង​ទីក្រុង Cairo ។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា​ក្រុម​គណប្រតិភូ​របស់​អារ៉ាប់​ដែល​បាន​មក​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​លើក​នេះ​ត្រូវបាន​គេ​សង្កេតឃើញថា​សុទ្ធតែ​ជា​ក្រុម​រដ្ឋមន្ត្រី​ធំៗ​ដូចជា​ក្រសួង​ការងារ​បរទេស​ក្រសួង​អភិវឌ្ឍន៍​និង​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​ជាដើម​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/dollarssi_zps2c8c6177.jpg

មតិយោបល់