ព័ត៌មានជាតិ

iPhone ជំនាន់​ថ្មី​មិន​ខុស​អ្វី​ពី iPhone 5​ឡើយ​

​ប្រភពព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ថា ក្រុមហ៊ុន Apple អាច​នឹង​បង្ហាញ​នូវ iPhone ជំនាន់​ថ្មី​មួយ និង iPhone តម្លៃ​សមរម្យ​មួយ ដែល iPhone តម្លៃ​សមរម្យ​មាន​ច្រើន​ពណ៌ ចំណែក iPhone ជំនាន់​ថ្មី​នៅ​មិនទាន់​លេចចេញ​ជា​រូបរាង​ច្បាស់​នោះទេ​។​
​នៅថ្ងៃនេះ​គេហទំព័រ​រ​ក្នុងស្រុក​របស់​ចិន បាន​បង្ហោះ​នូវ​រូបភាព​មួយ​ដែល​បាន​អះអាងថា ជា​រូបភាព​របស់ iPhone តម្លៃ​សមរម្យ និង iPhone ជំនាន់​ថ្មី​(iPhone 5S)​។​
​សម្រាប់​រូបភាព​នេះ យើង​នៅ​មិនទាន់​អាច​សន្ម​ត់​បានទេ​ថា វា​ជា iPhone 5S នោះ ព្រោះថា មើលទៅ​វា​ហាក់ដូចជា​គ្មានអ្វី​ឲ្យ​ប្លែក​ពី iPhone 5 នោះទេ​៕

iphone-5s-budget

មតិយោបល់