ព័ត៌មានជាតិ

សារធាតុញៀនជិត៦០០គ្រាប់ ត្រូវកម្លាំងជំនាញចុះបង្ក្រាប

ស្ទឹង​ត្រែង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ ​កាលពី​២៧​ ខែមករា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​៨ ​និង ​៥០​នាទី​ ត្រង់ចំណុច​ជាំ​តា​លឹ​ម​លើ​ផ្លូវ​កៅស៊ូ​ ស្ថិតភូមិ​អន្លង់​ស្វាយ​ ឃុំ​ព្រះ​រំកិល​ ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ​ ខេត្តស្ទឹងត្រែង ជនសង្ស័យ​២​នាក់​ រួម​ជាមួយ​សារធាតុញៀន​ ជិត​៦០០​គ្រាប់​ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រះ​រំកិល​ ឃាត់ខ្លួន​។​។​

ជនសង្ស័យទាំង២នាក់រួមមាន៖
​១/ឈ្មោះ​ បៃ​ សែង​ចាន់​ ភេទ​ប្រុស​ អាយុ​ ៤០ ​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​ រស់នៅ​ភូមិ​កំពង់​សា​ម៉ី​ ឃុំ​ស្រឡៅ​ពី​ ស្រុក​ឆែប​ ខេត្តព្រះវិហារ​។​
​២/ឈ្មោះ​ ហ្វ​យ​ ឡៃ​ ភេទ​ស្រី​ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​ រស់នៅ​ភូមិ​កំពង់​សា​ម៉ី​ ឃុំ​ស្រឡៅ​ពី​ ស្រុក​ឆែប​ ខេត្តព្រះវិហារ​។​

​វត្ថុ​តាង​ដកហូតបាន​៖​
សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(WY)​ ចំនួន​៣​កញ្ចប់​ ពណ៌​ខៀវ​កិប​មាត់​ ស្មើ​និង​៥៨៦​គ្រាប់​ ទម្ងន់​សរុប​៥៥,៥៥​ក្រាម​
ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស់​ ពណ៌​ក្រហម​ គ្មាន​ស្លាក​លេខ​។​

​បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ កំពុង​រៀបចំ​សំណុំ​ឯកសារ​បញ្ជូន​ជនសង្ស័យ​និង​វត្ថុ​តាង​ ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ និង​ស្វែងរក​មុខសញ្ញា​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

មតិយោបល់