ព័ត៌មានជាតិ

ប្រើ​ក្មេងស្រី​តូច​ឲ្យធ្វើ​ជា​ចោរលួច iPad (Video Inside)

​ល្បិច​ចោរ​មាន​គ្រប់​រូបភាព​ទាំងអស់ មិន​ថា​ប្រើ​វិធី​អ្វី​នោះ​ទេ ត្រូវតែ​ធ្វើ​ដើម្បី​ក្រពះ​ថ្ងៃនេះ ។​ជាក់ស្តែង​វីដេអូ​ឃ្លិប​មួយ​ដែល​ត្រូវបាន​គេ​បង្ហោះ​នៅលើ Youtube នៅ​ពេល​ថ្មីៗ​នេះ​ដែល​ចោរ​ស្រី​ម្នាក់​បាន​ប្រើប្រាស់​កូន ឬ​ប្អូន​នោះ ឲ្យចូល​ទៅលួច iPad នៅក្នុង​ហាង​មួយ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​ប្រទេស​ចិន ។​
2013-07-10_134444
​ក្មេង​តូច​ដែល​ក្លាយជា​ចោរ ដោយសារ​តែ​ការបញ្ជា​ពី​ម្តាយ ឬ​បងស្រី​នោះ លួច​បាន​សម្រេច ដោយ​យក iPad ដាក់​ក្នុង​ខោ​របស់ខ្លួន ដែល​មើលទៅ ក្មេង​ស្រី​រូប​នេះ​មានបទពិសោធន៍​ធ្វើជា​ចោរ​រាប់​ឆ្នាំ​ហើយ​មើល​ទៅ​នោះ​។​តែ​ទោះជា​យ៉ាងណា មិនទាន់​មាន​ព័ត៌មាន​លំអិត​ណាមួយ ដែលថា សមត្ថកិច្ច​ក្នុង​តំបន់​ចាប់បាន​ចោរ​ស្រី ធំ​តូច​នោះទេ​។​

​សម្រាប់​កម្ពុជា​យើង​វិញ ក៏​ធ្លាប់​មាន​រូបភាព​ស្រដៀង​នេះដែរ ដោយ​ក្រុមចោរ​មួយក្រុម មាន​គ្នា ២ ទៅ ៣ នាក់​ដែល​ជា​បុរស​ចូលទៅ ហាង​កំព្យូទ័រ មួយកន្លែង និង​យក​បាន​កុំព្យូទ័រ​បានសម្រេច ចាប់​ដោយ​កាមេរ៉ា​សុ​វត្តិភាព​។ មួយ​វិញ ទៀត​វីដេអូ​ឃ្លិប​ដែល​កើតឡើង​នៅ​ហាង​លក់​គ្រឿង​កាឡៃ​មួយ ក្នុង​ផ្សារ​ទំនើប​ក្បែរ​មាត់ទន្លេ​ក្នុង​ក្រុង​ភ្នំពេញ ចោរ​ស្រី​ម្នាក់​បន្លំ​យក​គ្រឿង​កាឡៃ​នោះ​បាន​ដោយ​សម្រេច​។​
​បញ្ច្រាស​មក​វិញ សូម​បងប្អូន​ដែល​ជា​មាតា ឬ​មិតា​គេ​នោះ កុំ​គប្បី​ប្រើ​ក្មេង​ឲ្យ​លួច យ៉ាងនេះ គួរ​ប្រកប​ជីវិត​ដោយ​ស្វែងរក​ការងារ​ធ្វើ​ឲ្យ​ត្រឹមត្រូវ​តាមច្បាប់​ប្រទេស​ប្រសើរ​ជាជាង​៕​
ទស្សនាវីដេអូ​ឃ្លិបដូចខាងក្រោមនេះ​៖

មតិយោបល់