តាមរយៈការស្ទាបស្ទង់និងការស្រង់ស្ថិតិរបស់អង្គការសុខភាពពិភពលោកបានប្រកាសប្រាប់ថាមនុស្សដល់ 700 លាននាក់ដែលត្រូវបានរួចរស់ជីវិតពីការស្លាប់ដោយសារការពិសារបារីតាមរយៈការផ្សព្វផ្សាយនិងការជួយឧបត្ថម្ភដើម្បីលុបបំបាត់ការផ្សាយពាណិជ្ជកម្មបារីនៅលើពិភពលោក។
តាមរបាយការណ៍របស់អង្គការនេះបានសរសេរថាប្រទេស 24 ដែលបានលប់បំបាត់ទាំងស្រុងនូវការផ្សព្វផ្សាយផលិតផលបារីនៅពេលដែលជាង 100 ប្រទេសទៀតកំពុងនឹងលប់បំបាត់ជិតអស់ 100% ក្នុងការផ្សាយពាណិជ្ជកម្មហើយនៅតែ 67 ប្រទេសប៉ុណ្ណោះដែលនៅបន្តការទទួលផ្សព្វផ្សាយពីបារីដដែល។លើសពីនេះប្រជាជនប្រមាណ 2,3 ពាន់លាននាក់នៅទូទាំងពិភពលោកដែលត្រូវជា 1 ភាគ 3 នៃប្រជាជនសរុបនៅក្នុងលោកត្រូវបានរួចខ្លួនពីការប៉ះពាល់ដល់អាយុជីវិតដែលវាបានកើនឡើងចំនួនដល់ទៅ 1,3 ពាន់លាននាក់តាំងពីឆ្នាំ 2007 ។
របាយការណ៍ក៏បាននិយាយផងដែរថាប្រសិនបើប្រទេសកាន់តែច្រើនទៅដែលនឹងចូលរួមក្នុងយុទ្ធនាការទប់ស្កាត់មួយនេះ នោះនាឆ្នាំ 2025 ចំនួននៃអ្នកដែលប្រើប្រាស់បារីនឹងធ្លាក់មកត្រឹមតែ 30 ភាគរយប៉ុណ្ណោះនៃចំនួនចាស់។គួរបញ្ជាក់ផងដែរថាជម្ងឺនានានិងអ្នកដែលបានប៉ះពាល់ដោយផ្ទាល់និងប្រយោលជាមួយនឹងបារីមានចំនួនដែលស្លាប់ជាប្រចាំឆ្នាំដល់ទៅ 6 លាននាក់នៅក្នុងពិភពលោក៕
https://i1272.photobucket.com/albums/y389/domneng/Decore/aaaa-Smooke-Die_zps9714367f.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/smooke_time_zps59089772.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/6a00d8341c009153ef00e54fa11d158834-640wi_zps9445cea5.jpg
ទស្សនាវីដេអូស្ត្រីជក់បារី ៖
មតិយោបល់