ខេត្តប៉ៃលិន ៖ នៅសាលប្រជុំសាលាខេត្តប៉ៃលិនកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៥ កញ្ញា២០១៤មានរៀបចំពីប្រកាសតែងតាំង លោក ផាន់ ចាន់ធុលឋានន្តរសក្តិវរមន្ត្រីថ្នាក់លេខ៦ ជាអភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន ដែលពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកអ៊ុង សាមី អនុរដ្ឋលេខា ធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដោយមានការចូលរួមពីលោក កើត សុធា អភិបាលខេត្តនិងមានមន្ត្រីរាជការមកពីមន្ទីរជុំវិញខេត្តសរុបចំនួន១០៥នាក់ ។
ថ្លែងទៅកាន់អងប្រជុំ អនុរដ្ធលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុង សាមី បានជំរុញឱ្យថ្នាក់ដឹកនាំក្នុងខេត្តសហការគ្នាជាមួយ អភិបាលរងខេត្តថ្មី ត្រូវតែអនុវត្តតាមគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចនិងពិសេសគឺ ទប់ស្កាត់បទល្មើសព្រៃឈើ ការកាប់ព្រៃទន្ទ្រានយកដីពីសំណាក់ ជនខិលខូច ជួយរកដំណោះស្រាយ ទំនាស់ដីធ្លីជូនប្រជាពលរដ្ធដោយសន្តិវិធី៕
មតិយោបល់