គេហទំព័រព័ត៌មានរបស់ចិនធំៗចំនួន២បានចុះផ្សាយថា មានស្ត្រីជនជាតិចិនវ័យ២៣ឆ្នាំម្នាក់បានស្លាប់នៅពេលដែលនាងទទួលទូរស័ព្ទ ខណៈពេលដែលទូរស័ព្ទ iPhone 5 នាងកំពុងសាកថ្ម។
ប្រភពព័ត៌មានធំៗនេះ មិនបានបញ្ជាក់អ្វីច្រើនទេ គ្រាន់តែបានឲ្យដឹងថា នាងមានឈ្មោះ Ma Ai Lun វ័យ២៣ឆ្នាំ ដោយព័ត៌មាននេះ បានចុះផ្សាយដំបូងគេនៅលើគេហទំព័រ Weibo របស់ចិន ដែលជាគេហទំព័រមួយស្រដៀងគ្នាទៅនឹង Twitter។
ប្រភពព័ត៌មានដើមបានបញ្ជាក់ថានាង Ma Ai Lun ជានារីបម្រើការងារនៅលើយន្តហោះរបស់ក្រុមហ៊ុន China Southern Airlines ដែលគ្រោងនឹងរៀបការនៅថ្ងៃទី០៨ខែសីហាឆ្នាំ២០១៣។ក្រោយពីបែកធ្លាយនូវព័ត៌មាននេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Apple ប្រចាំប្រទេសចិនបានប្រាប់អ្នកសារព័ត៌មាន China Morning Post ថាក្រុមហ៊ុន Apple នឹងធ្វើការស៊ើបអង្កេតលើករណីខាងលើដើម្បីស្វែងរកការពិត៕
មតិយោបល់