ព័ត៌មានជាតិ

ចិន​ទទួល​ព្យុះ​ទី​ហ្វុង​លើក​ទី 7 ក្នុង​ឆ្នាំ​នេះ​ដែល​បាន​សម្លាប់​មនុស្ស​បីនាក់​ (Video Inside)

​ហ្កុ​ង​ស្ស៊ូ​៖​ខ្យល់ព្យុះ​ទី​ហ្វុង​Soulik​ជា​ខ្យល់ព្យុះ​ទី 7 ហើយ​ក្នុង​ឆ្នាំ​នេះ​ដែល​បាន​វាយ​ប៉ះ​មកលើ​ប្រទេស​ចិន​ដោយ​លើក​នេះ​វា​បាន​សម្លាប់​មនុស្ស​បីនាក់​និង​មនុស្ស​ច្រើនជាង 2 ម៉ឺន​នាក់​ទៀត​ត្រូវបាន​ផ្លាស់ប្តូរ​ទី​កន្លែង​នៅ​ខេត្ត​ភាគ​ខាងត្បូង​នៃ​ប្រទេស​។​

​ខ្យល់ព្យុះ​ទី​ហ្វុងក៏​បាន​នាំមក​នូវ​ជាមួយនឹង​ទឹកភ្លៀង​យ៉ាងខ្លាំង​ចាប់​តាំងតែ​ពី​យប់​ថ្ងៃ​សៅរ៍​រហូតដល់​ថ្ងៃអាទិត្យ​បាន​ធ្វើឲ្យ​មនុស្ស​ជាង 382,000 នាក់​សរុប​នៅក្នុង​ខេត្ត​បី​របស់​ចិន​ត្រូវ​បាន​ប៉ះពាល់​និង​ធ្វើឲ្យ​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ 1076 ខ្នង​នៅក្នុង​ឃុំ​ទាំង 80 ឃុំ​។​ទឹកភ្លៀង​ក៏​បាន​ធ្វើឲ្យ​ទឹកទន្លេ​មួយ​ចំនួន​កើនឡើង​នៃ​នេ​វូ​ទឹក​ដែល​ត្រូវ​ប្រកាស​អាសន្ន​ផងដែរ​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Typhoon1_zpsfbc1e9ad.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Typhoon2_zpsfb9358ce.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Typhoon4_zpsd23a44f6.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Typhoon5_zps5af6970a.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Typhoon6_zps480942ec.jpg
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖

មតិយោបល់