នៅពេលនេះ ព័ត៌មានដែលចាប់អារម្មណ៍ជាងគេគឺវត្តមាន iPhone ជំនាន់ថ្មី និង Moto X ដែលជាស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Motorola។
កាលពីប៉ុន្មានថ្ងៃមុននេះ មានព័ត៌មានមួយចំនួនបានចុះផ្សាយ និងបង្ហាញពីរូបភាព របស់ Moto X ប៉ុន្តែព័ត៌មាននោះត្រូវបានគេចាត់ទុកជាព័ត៌មានចចាមអារ៉ាម តែនៅពេលនេះវិញ មានព័ត៌មានថ្មីរួមជាមួយនឹងវីដេអូបង្ហាញពីការផ្សាយពាណិជ្ជកម្ម Moto X ដែលប្រើប្រព័ន្ធ Rogers របស់កាណាដា។
បើយោងតាមព័ត៌មានចុងក្រោយបានឲ្យដឹងថា ក្រុមហ៊ុន Motorola នឹងបង្ហាញខ្លួននៅក្នុងខែសីហាខាងមុខនេះ៕
ព័ត៌មានជាតិ
មតិយោបល់