ព័ត៌មានជាតិ

រថយន្តបើកលឿនបុកម៉ូតូពីក្រោយ បណ្ដាលឲ្យស្រ្តីម្នាក់ស្លាប់ យ៉ាងអាណោចអធ័ម

តាកែវ: នៅវេលាម៉ោង ២និង៤០នាទីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៤០-៤១ ត្រង់ចំណុចភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។

រថយន្តម៉ាក នីសាន់ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្ដាំ TK0315 ធ្វើដំណើរពីត្បូងអ្នកបើកបរមិនស្គាល់ឈ្មោះ បានបុកម៉ូតូពីក្រោយ។
ម៉ូតូម៉ាក សេ១០០ កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ 1A-4449 អ្នកបើកបរឈ្មោះ ផន សារឿន ភេទស្រី អាយុ ៥២ឆ្នាំ មុខរបរកសិករ មានទីលំនៅឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ស្លាប់នៅកន្លែងកើតហេតុ។

មូលហេតុ៖ រថយន្តបើកលឿន។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់ យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់