ព័ត៌មានជាតិ

លោកពូ​ទីន​និយាយថា Snowden នឹង​ចាកចេញ​ពី​រុស្ស៊ី​នៅពេលដែល​ឱកាស​ផ្តល់ឲ្យ​

​ទីក្រុង​មូ​ស្គូ​៖​លោក​ប្រធានាធិបតី​ពូ​ទីន​បាន​ថ្លែង​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា​អតីត​ភា្នក់ងារ​ដែល​ធ្វើការ​នៅ​ក្នុងក្រុម​ចារកម្ម​ពិសេ​ស​របស់​អាមេរិក​លោក Edward Snowden នឹង​ចាកចេញ​ពី​រុស្ស៊ី​ប្រសិនបើ​លោក​សម្រេច​ចិត្ត​ទទួលយក​ប្រទេស​ណាមួយ​សម្រាប់​ការ​ជ្រកកោន​និង​គេចផុត​ពី​ការ​តាម​ចាប់​របស់​អាមេរិក​។​

​លោកពូ​ទីន​បាន​លើកឡើង​ថា​អតីត​ភ្នាក់ងារ​សម្ងាត់​រូបនេះ​បាន​មក​ដល់​ប្រទេស​រូស្ស៊ី​ដោយ​មិន​មាន​ការអញ្ជើ​ញ​អ្វី​ទាំងអស់​គឹ​គ្រាន់តែ​មក​ក្នុងនាម​ជា​ភ្ញៀវ​ទេសចរណ៍​ធម្មតា​ដែល​ក្រោយមក Snowden ត្រូវបាន​អាមេរិក​ប្រកាស​លប់​ចោល​លិខិតឆ្លងដែន​ជា​ជនជាតិ​អាមេរិក​ហើយ​បាន​ធ្វើឲ្យ​រូបគាត់​ត្រូវ​ជាប់គាំង​នៅ​ទី​នេះ​និង​កំពុង​ស្វែងរក​ប្រទេស​ផ្សេងៗ​សម្រាប់​ជ្រកកោន​ផងដែរ​។​

​មកទល់​នឹង​ពេលនេះ​លោក​មិន​ទាន់​ត្រូវ​បាន​សម្រេច​ជ្រើស​យក​ប្រទេស​ណាមួយ​នៅឡើយ​ទេ​ខណ​ដែល​អាមេរិក​កំពុង​ធ្វើឲ្យ​ប្រទេស​ផ្សេង​ទៀត​មាន​ការភ័យខ្លា​ច​ក្នុងការ​ទទួលយក​លោក Snowden ដើម្ប​ផ្តល់​សិទ្ធិ​ជ្រកកោន​នោះ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា​លោកពូ​ទីន​ក៏​បាន​និយាយថា​លោក​មិន​ចង់ឲ្យ​ទំនាក់ទំនង​រវាង​រូស្ស៊ី​និង​អាមេរិក​មាន​បញ្ហា​នោះ​ទេ​ហើយ​តែ​លោក​ក៏​ព្យាយាម​បើក​សិទ្ធិ​តាម​ធម្មតា​ដល់​លោក Snowden ក្នុងការ​ស្នាក់នៅ​បណ្តោះអាសន្ន​តាមបែប​សិទ្ធិមនុស្ស​ដោយ​គ្មាន​ការ​ពាក់ព័ន្ធ​ណាមួយ​ជាមួយនឹង​ប្រទេស​រុស្ស៊ី​នោះទេ​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/vladimir_putin_01_zps73453c66.jpg
លោក ពូទីន​
https://i1272.photobucket.com/albums/y389/domneng/Decore/070990-nsa-whistleblower-edward-snowden_zps919b0d80.jpg
លោក Snowden

មតិយោបល់