លោក Stephen Elop នាយកប្រតិបត្តិក្រុមហ៊ុនផលិតទូរស័ព្ទដៃហ្វាំងឡង់ Nokia ធ្លាប់បាននិយាយថា Windows Phone គឺជាប្រព័ន្ធដំណើរការតែមួយគាត់ដែលក្រុមហ៊ុនបានយកចិត្តទុកដាក់ និងផ្ដោតសំខាន់លើ។
មានប្រភពជាច្រើនបាននិយាយថា ហេតុអ្វីបានជាក្រុមហ៊ុន Nokia មិនជ្រើសរើសយក Android មកធ្វើជាប្រព័ន្ធដំណើរការសម្រាប់ស្មាតហ្វូនរបស់ខ្លួន? គ្មានចម្លើយណាមួយបញ្ជាក់ពី Nokia នោះទេ ប៉ុន្តែនៅពេលនេះ ចម្លើយត្រូវបានលាតត្រដាង។
ជំនួបជាមួយនឹងអ្នកយកព័ត៌មានជាច្រើនរូប លោក Elop បាននិយាយថា លោកមានការសប្បាយរីករាយជាមួយនឹងការសម្រេចចិត្តប្រើប្រាស់ Windows Phone។ លោកបានបញ្ជាក់បន្ថែមទៀតថា អ្វីដែលជាការព្រួយបារម្ភនោះគឺខ្លាចនៅពេលអនាគតក្រុមហ៊ុន Hardware ត្រូវគ្រប់ដណ្ដប់ដោយ Android។ មានក្រុមហ៊ុនជាច្រើនបានជ្រើសរើស Android ហើយគេក៏ជោគជ័យជាមួយវាផងដែរ ប៉ុន្តែយើងមិនចង់បានអ្វីដែលដូចគេនោះទេ ដូច្នេះទើបសម្រេចចិត្តជ្រើសរើសយក Windows Phone។
បើទោះបីជាលោក Elop មិនបានបញ្ជាក់ថា ក្រុមហ៊ុនដែលជោគជ័យនឹង Android ជាក្រុមហ៊ុនអ្វីនោះ ប៉ុន្តែគេអាចសន្មត់បានថាគឺជាក្រុមហ៊ុន Samsung ព្រោះ Samsung ជោគជ័យលើ Android ទាំងស្មាតហ្វូន និង Tablet។
នេះហើយជាមូលហេតុដែលធ្វើឲ្យក្រុមហ៊ុន Nokia ជ្រើសរើស Windows Phone មិនជ្រើសរើស Android៕
មតិយោបល់