ព័ត៌មានជាតិ

ជនប្រើប្រាស់គ្រឿងញៀន៣នាក់ ធ្វើសកម្មភាពលួចសម្ភារៈសំណង់មួយកន្លែង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០២និង០០នាទី កម្លាំងជំនាញ នៃអធិការខណ្ឌបឹងកេងកង និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ជាក់ស្តែង ពីបទលួច (សម្ភារ:សំណង់) ត្រង់ចំណុចមុខផ្ទះលេខ០៩ ផ្លូវលេខ២៧១ ក្រុមទី៤ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនសង្ស័យចំនួន០៣នាក់៖
១-ឈ្មោះ អ៊ូ តុលា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាធានីភ្នំពេញ.មុខរបរ៖ គ្មាន (ប្រើប្រាស់គ្រឿងញៀន)។
២-ឈ្មោះ ចាន់ សំណាង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាធានីភ្នំពេញ.មុខរបរ៖ គ្មាន (ប្រើប្រាស់គ្រឿងញៀន)។
៣-ឈ្មោះ ឡែន វណ្ណា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីទីលំនៅផ្ទះជួល ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាធានីភ្នំពេញ.មុខរបរ៖ គ្មាន (ប្រើប្រាស់គ្រឿងញៀន)។

វត្ថុតាងដកហូតរួមមាន៖
– ដែកថ្នាំងអំពៅចំនួន២៨ដើមទំហំ១៩លីចំនួន២៥ដើម ,ទំហំ២០លីចំនួន០៨ដើម ,ខ្ចៅចាប់រន្ទា០៧ប៉ាវ ស្មើនិង១៤០កញ្ចប់,ម៉ូតូ០១គ្រឿងម៉ាកClick ពណ៌ស លាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1CS 1951 និងរទេះអេតចាយចំនួន០១គ្រឿង។

ជនរងគ្រោះចំនួន០១នាក់៖
-ឈ្មោះ តាវ ងានហ្វូ (TAO GUANGWU) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួល ផ្លូវ២៧១ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ៖ មេការសំណង់ ។

បច្ចុប្បន្នជនសង្ស័យចំនួន០៣នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការនគរបាលខណ្ឌបឹងកេងកង ដើម្បីសាកសួរបន្ដ និងកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់