ព័ត៌មានជាតិ

ឆ្កួត​ហួស ព្រោះ​ស្នេហា​បោកប្រាស់ ធ្លាក់ខ្លួន​មាន​កូន​គេ​រត់​បាត់

​នៅពេល​ដែល​សួរ​ខ្លួនឯង ជា​នរណា​ហេតុអ្វី​បាន​ក្លាយជា​មនុស្ស​ដែល​លង់​នឹង​ក្តីស្នេហា យ៉ាងនេះ ? មិនដឹង​ថា​ស្នេហា ជាមោ​បាំង មិនឲ្យ​ឃើញ​អ្វីៗ​គ្រប់បែបយ៉ាង មិន​ស្គាល់​អ្វី​ថា​ល្អ នឹង​អ្វី​ថា អាក្រក់ ដែល​នាំ​ឲ្យ​ខ្លួន​ធ្លាក់​ទៅ​រក​ចំណុច​មួយ ដែល​ខ្លួម​មិន​នឹកស្មានឡើ​យ ។ ខណៈ​ដែល​មក​រៀន​លើ​ទឹកដី ភ្នំពេញ ដែល​ធ្វើដំណើរ​ចេញពី​ខេត្ត​កំពង់ឆ្នាំង ដោយ​តាំងចិត្ត​មុតមាំ ចំពោះ​ការសិក្សា ហើយក៏​ជា​មនុស្ស​មិន​ចង់​ស្គាល់​ពាក្យ​ថា ស្នេហា ហើយ​មិន​ចង់​ឲ្យ​វា​មក​ជំពាក់ជំពិន​នៅ​វ័យ​នេះដែរ ។​

​ឃុន សុ​ទ្ធា ជា​ឈ្មោះ មនុស្ស​ស្រី​ម្នាក់​ដែល កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​មួយកន្លែង នៅ​ទីក្រុង ភ្នំពេញ ដោយ​ស្គាល់​គេហទំព័រ ដំណឹង តាមរយៈ​ហ្វេ​សប៊ុក និង​ពួកម៉ាក​ប្រាប់ថា ទំព័រ​នេះ​ក៏​មាន​ដោះស្រាយ​វិបត្តិ​ស្នេហា និង​អាច​ផ្ញើរ​សារលិខិត ពី​វិបត្តិ​ដែល​កប់​ជ្រៅ​នៅក្នុង​ដួង​ចិត្តជា​យូរណាស់​មកហើយ ជីក​កកាយ ឲ្យ​ស្អុយ​ដូចជា​អាថ៌​ក្រៀម ។​ទន្ទឹមនឹងនេះ ក៏​ជា​ពេលវេលា ដែល​នាង ខ្ញុំ ឈ្មោះ ឃុន សុ​ទ្ធា មាន​រឿងរ៉ាវ​ដ៏​ជូរ​ចត់ មក​ប្រឡាក់​បៀក​នឹង​រាងកាយ​របស់ខ្ញុំ សឹង​ថា រកពុទ្ធោ​មិន​ចំ​ជា​ពុទ្ធោ ងាក​ឆ្វេង មិន​ចំ​ងាក​ឆ្វេង ងាកស្តាំ​មិន​ចំ​ជា​ងាក​ស្តាំ ឡេ​ឡឺ ដូច​ទូក​រសាត់​គ្មាន​ត្រើយ​។

​បុរស​ម្នាក់​ដែល​មានឈ្មោះ សម្បត្តិ ជា​មនុស្ស​ដែល​រៀន​នៅ​ថ្នាក់​របស់​ខ្ញុំ​ក្នុង មហាវិទ្យាល័យ​គណនេយ្យ ហើយក៏​ជា​មនុស្ស​ម្នាក់ ក្នុង​គ្រា​ស្នេហា​ដំបូង​របស់​ខ្ញុំ គេ​ជា​មនុស្ស​ល្អ​គ្រប់យ៉ាង​សម្រាប់​ខ្ញុំ ដោយ​យកចិត្តទុកដាក់​នេះ យកចិត្តទុកដាក់​នោះ រាល់ពេល​ដែល​នាង​ខ្ញុំ​មាន​ធុរៈ​ម្តងៗ ។ ភាព​យក​អសារ​របស់គេ បានប្រែក្លាយ​ដួងចិត្ត​ដ៏​រឹងមាំ​របស់​ខ្ញុំ ឲ្យ​ទន់ជ្រាយ​រលាយ​ដូច​ក្រមួន​ត្រូវ​ថ្ងៃ មិនដឹងថា ស្រលាញ់​គេ​តាំងពី​ពេលណា តែ​មិន​ហាន​និយាយស្តី​ឡើយ ព្រោះ​ថា​ខ្លួន​ជា​មនុស្ស​ស្រី ។​
​នៅ​ថ្ងៃ បញ្ចប់​ការសិក្សា ឆ្នាំ​ទី ២ មិត្តភក្តិ​ក្នុង​សាកលវិទ្យាល័យ​ទាំងអស់​បាន ណាត់គ្នា​ទៅ ញ៉ាំ​អីៗ​ជុំគ្នា ដោយ​មាន​ផឹកស៊ី រាំរែក​បន្តិចបន្តួច ពេល​នោះ​សម្បត្តិ​បាន​ហៅ​ខ្ញុំ​ខ្សឹម​រឿង​មួយ តើ​មិត្ត​អ្នកអាន​ដឹងថា​គេ​និយាយ​អ្វី​ដែរ​ទេ​? នោះ​គឺជា​សំឡេង​ដែល​ចេញពី​បបូរមាត់​ដ៏​ស្តើង​របស់គេ​” បង​ស្រលាញ់​អូន អូន​យល់ព្រម​ទុក​បង​ក្នុង​បេះដូង​ដែរឬទេ​?” ។ ពាក្យ​នេះ​បាន​ធ្វើ​ឲ្យ​បេះ​ដូង​ខ្ញុំ​ញាប់​ញ័រ ព្រោះ​ថា​តាំងពី​ពេល​ស្គាល់គ្នា​មក​គេ​មិន​ដែល​សារភាពថា​ស្រលាញ់​ខ្ញុំ​នោះទេ ទោះបីជា​បង្ហាញ​កាយវិការ​ល្អៗ​តែ​វា​គ្រាន់តែ​ជា​កាយវិការ ។ នៅពេល​ដែល​ឭ​ពាក្យ​នេះ​ខ្ញុំ​ឈរ​ទ្រឹង​ស្តូក គេ​ក៏​សួរថា ម៉េច​មិន​ឆ្លើយថា យល់ព្រម​? ឬ​បង​នេះ​មិន​សម​ឲ្យ​អូន យកចិត្ត​បង ? រំពេច​ជាមួយនឹង​គ្នា​នោះ ខ្ញុំ​ក៏​ផ្លោត​សម្តី​ឡើង​ថា “​នរណាថា​មិន​យល់ព្រម គ្រាន់តែ​គេ​សូម​សប្បាយចិត្ត​បន្តិច​មិន​បាន​ទេ ឬ ?” ខ្ញុំ​និយាយ​បែប​រាង​ឈ្លើយ ព្រោះថា​នេះ​ជា​ទំលាប់​ចាស់​របស់​ខ្ញុំ​ហើយ ។​

​បិទ​បើកៗ​ស្នេហា​របស់​យើង​បាន ឈានចូល ក្បាល ៣ ឆ្នាំ តែ​អ្វីៗ​ហាក់​មិន​ទាន់​ប្រែប្រួល​ទាំងអស់ ដោយ​នឹង​កល​ស្នូក ហើយក៏​ជា​ពេលវេលា​ដែល​យើង​រៀន​ចប់ ដូចគ្នា តែ​គេ​បាន​ប្រែក្លាយ​ជា​មនុស្ស​ស្រលាញ់​ទាំងអស់ ស្មោះ​ទាំងអស់ ដោយ​មាន​ស្រលាញ់​ជាច្រើន​នៅ​ជុំជិត​គេ ។ ពេលនោះ​ខ្ញុំ​បាន​តាម​ទាន់​គេ​អង្គុយ​ញ៉ាំ​អី ជាមួយ​នឹង​ស្រី​ផ្សេង​នៅ​ផ្សារ​ទំនើប ដោយ​កាយវិការ​ផ្អែមល្អែម​រកគ្នា ។ ក្រោយ​មក​ខ្ញុំ​ក៏​បាន​សួរ ខណៈ​ដែល​ពួក​យើង​នៅតែ ២ នាក់ គេ​ដោះសា​រថា​ជា​មិត្ភភក្តិ ម្តង​ហើយ​ម្តងទៀត និង​សុំ​ចិត្ត​ខ្ញុំ​កុំ​ខឹង​តែ​ផ្តាស់ ដោយ​លួងលោម​នេះ លោង​លោម​នោះ ខ្ញុំ​ក៏​បាក់ចិត្ត​ស្តូក ជឿ​គេ​ម្តងទៀត​។ ជា​ម្តង​ជា​ពីរ​ដង​នៅ ដដែល ដល់​មានពេលខ្លះ ខ្ញុំ​តាម​ទាន់​គេ​ប្រព្រឹត្តិ​ល្បែង​ស្នេហា​លើ​គ្រែ ជាមួយ​នឹង​ស្ត្រី​ដែល​គេ​បណ្តើរ​ថា ជា​មិត្តភក្តិ​ទាំងអស់នោះ ។ តាំងតែ​ពី​ឃើញ​សភាព​នោះ ខ្ញុំ​បាន​តាំងចិត្ត​ភឹង មិន​ទន់ជ្រាយ​គេ​អង្វរ​ទៀត​ទេ តែ​បែរ​នៅតែ​ជា​មនុស្ស​ទន់ជ្រាយ ព្រោះ​គេ​បាន​ស្បថស្បែ​ថា មិន​ប្រព្រឹត្តិ​ដូច​នោះទេ​។​

​ស្នេហា​របស់​ពួកយើង ជា​ស្នេហា មិន​ដោយ​ប្រពៃណី ដោយ​ខុស​ប្រពៃណី​ទាំង​ស្រុង ដោយ​រួម​រស់នៅ​ជាមួយនឹង​គ្នា ដោយ​ម្តាយ​ទាំង​សងខាង​មិន​បានដឹង​ឡើយ ។ យូរៗ​ទៅ ខ្ញុំ​ក៏​ចាប់ផ្តើម​មាន​អាការៈ​ក្អួតចង្អោរ ដោយ​មិន​អាច​ទៅ​ធ្វើការ​បាន និង​ដេក​នៅ​តែ​ផ្ទះ ជួល​គេ​ក្នុង​ទីក្រុង​ភ្នំពេញ ។ ពេល​ទៅ​ពិនិត្យ​ទើប​ដឹងថា​ខ្ញុំ​មាន​ផ្ទៃពោះ ២ ខែ ទៅហើយ ។​រឿងនេះ ខ្ញុំ​បាន​យក​ទៅ​ប្រាប់​គេ​តែ គេ​ធ្វើ​ជា​សើច​សប្បាយ​ហាក់ដូចជា​អរ តែ​ធាតុពិត ២ ទៅ ៣ ថ្ងៃ​ក្រោយមក​គេ​បាន​បោះបង់​ខ្ញុំ​ចោល ដោយ​ទុក​ឲ្យ​ខ្ញុំ​នៅ​ម្នាក់ឯង​ជាមួយនឹង​ទារក ២ ខែ ក្នុង​ផ្ទៃ ដែល​ខុស​ប្រពៃណី ដោយ​គ្នា​មិនដឹង​អី​នោះ​។ មិនដឹងថា ផ្ទះ​គេ​នៅឯណា ព្រោះថា តាំងពី​ពេល​ស្គាល់​គ្នា​មក ត្រឹម​ដឹងថា នៅ​ភ្នំពេញ និង​ស្រុកកំណើត​នៅ កំពង់ស្ពឺ តែ​មិន​ដែល​ដឹង​អស​យដ្ឋា​ន​ឲ្យ​ច្បាស់​ឡើយ​។

​ភាព​ភ្លាំងភ្លាត់​របស់ខ្ញុំ បាន​ផ្តល់​មេរៀន​យ៉ាង​កក់ក្តៅ​ជា​ទីបំផុត ក្នុង​មួយជីវិត​នេះ ដោយ​មាន​អារម្មណ៍​ថា​ខ្មាស់​គេ ក្លាយខ្លួន​ជា​ម្តាយ​គេ​ដោយ​គ្មាន​ប្តី ខ្ញុំ​ក៏​សម្រេ​ចិត្ត​យកទារ​ក​នោះ​ចេញ ដោយ​សាង​ជីវិត​សារជាថ្មី ។ សូម​បងប្អូន​នារី​ទាំងអស់​កុំ​ធ្វើ​ដូច​នាង​ខ្ញុំ ដោយ​មិន​ស្គាល់​ផ្ទះ​គេ​ច្បាស់​លាស់ ហាន​ស្រលាញ់​គេ ជាពិសេស​បណ្តែតបណ្តោយ​ខ្លួន​ឲ្យក្លាយ​ជា​មនុស្ស​ដែល​សង្គម​ស្អប់ខ្ពើម និង​ធ្វើ​ខុស​គន្លង​ប្រពៃណី បើសិនជា​ជៀសបាន​សូម​ជៀស ដើម្បី​អ​នា​គត់ ។ ពី​នាង​ខ្ញុំ សុ​ទ្ធា នារី​ដែល​រង​វិបត្តិ​ស្នេហា ៕​
https://i1272.photobucket.com/albums/y389/domneng/Decore/53158-sad-wallpapers-free-sad-hd-wallpapers-sad-desktop-wallpapers-sad_zps122df2e4.jpg

មតិយោបល់