ព័ត៌មានជាតិ

ករណី​រំលោភ​កើតមាន​ទៀត​ហើយ​នៅក្នុង​ប្រទេស​ឥណ្ឌា​

​ក្នុង​ឧបទ្ទេវហេតុ ពីរ​ដាច់​ដោយឡែក​ពីគ្នា នៅក្នុង ទីក្រុង ទ្រី​ពូ​រ៉ា (Tripura) នា​ភាគខាងត្បូង​ប្រទេស​ឥណ្ឌា សិស្សសាលា​ជាច្រើន​ត្រូវបាន​គេ​រំលោភ ហើយ​សម្លាប់ ខណៈ​ដែល​ក្មេង​ស្រី​ដទៃ​ទៀត​ត្រូវបាន​គេ​ចាប់រំលោភ នេះ បើតាម​សម្តី​ប៉ូលិស និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ ។​
​សព្វ​សិស្សសាលា ៩ នាក់​ត្រូវបាន​គេ​ស្វែងរក​ឃើញ​នៅ​វាល​ខ្សាច់ Kalshimukh នៅ​ភាគខាងត្បូង​នៃ​ក្រុង (​ទ្រី​ពូ​រ៉ា​) Tripura កាលពី​ល្ងាច​ថ្ងៃ ចន្ទ​។​ក្មេងស្រី​ដែល​ត្រូវបាន​គេ​រំលោភ​និង​សម្លាប់ នោះ​បាន​និយាយ​ទូរស័ព្ទ​ជាមួយនឹង យុវជន​ម្នាក់ រួច​ហើយ​ចេញ​ទៅ​ក្រៅ​បាត់​តាំងពី​ល្ងាច​ថ្ងៃ អាទិត្យ​។​

​ខាង​ការិយាល័យ​មន្ត្រីប៉ូលិស បាន​និយាយថា ក្មេង​ស្រី​ទាំងនោះ ត្រូវបាន​គេ​សម្លាប់ បន្ទាប់ពី​រំលោភ​។​តែ​ទោះជា​យ៉ាងណា​គេ​បាន​ចាប់​យុវជន​ម្នាក់​ឈ្មោះ Babu Mog ចាប់ខ្លួន​ពី​បទ ឧក្រិដ្ឋកម្ម​។​
​នៅក្នុង​ឧបទ្ទេវហេតុ ផ្សេងទៀត កើត​លើ​ក្មេងស្រី​អាយុ ១៦ ឆ្នាំ ត្រូវ​បាន​រំលោភ​ក្មេង​ទំនើង ៤ ទៅ ៥ នាក់ នៅ​ទីក្រុង Kanchanpur ស្ថិត​នា​ភាគ​ខាងកើត ទីក្រុង ទ្រី​ពូ​រ៉ា ខណៈ​ដែល​នាង​ចេញពី​ផ្សារ​ក្នុងស្រុក សំនៅ​មក​ផ្ទះ កាលពី​ល្ងាច​ថ្ងៃ ចន្ទ ។ យុវជន​ទាំង​នោះ​ត្រូវបាន​ចាប់ខ្លួន​ផងដែរ​៕​

មតិយោបល់