ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង០០នាទីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីបុរសអនាថាម្នាក់ ដេកស្លាប់នៅមុខផ្ទះប្រជាពលរដ្ឋ។
សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ តែគេដឹងថាគាត់ជាមនុស្សមានសតិមិនសូវល្អ ឬជនអនាថា ។
ដំណើររឿង៖ មុនពេលកើតហេតុ៤ ទៅ៥ថ្ងៃ គេសង្កេតឃើញជនរងគ្រោះដើរចុះឡើងនៅម្ដុំកើតហេតុ នេះដោយស្លៀកសម្លៀកបំពាក់ចាស់ៗ ហើយមានចរិតមិនសូវល្អ សង្ស័យជាជនអនាថាគ្មានទីពឹង ។ ក្រោយមកក៏មិនឃើញគាត់ដើរឆ្លងកាត់ដូចសព្វដងឡើយ។ បន្ទាប់មកក៏មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុបានធុំក្លិនស្អុយ ទើបដឹងថា ជនរងគ្រោះបានស្លាប់ទៅហើយក៏រាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចឲ្យចុះមកពិនិត្យជាក់ស្ដែងតែម្ដង ។
សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរ ឬគាំងបេះដូង ដោយខ្លួនឯង ពុំមានពាក់ព័ន្ធករណីអត្តឃាត ឬឃាតកម្មនោះទេ៕
មតិយោបល់