បុរសម្នាក់ឈ្មោះ Larry Da Leopard រស់នៅតំបន់អូស្តីន រដ្ឋតិចសាស សហរដ្ឋអាមេរិក គឺជាមនុស្សម្នាក់ដែលមានបំណងប្រាថ្នាខុសគេ ដោយចង់ឲ្យរាងកាយរបស់ខ្លួនក្លាយជាសត្វខ្លាដំបងពាក់កណ្តាល និងជាមនុស្សពាក់កណ្តាល។បំណងប្រាថ្នានេះដែរ បុរសរូបនេះបានគិតអស់ជាច្រើនឆ្នាំ ដោយសម្រេចចិត្តសាក់ពេញខ្លួន ឲ្យដូចទៅនឹងខ្លាដំបង នឹងយល់ឃើញថា អាចនឹងខ្លាំងក្លាដូចទៅនឹងក្លាដំបង។
នៅលើរាងកាយរបស់បុរសរូបនេះមានសាក់សរុបជាង ១០០០ សាក់ ដោយសាក់លើដៃជើង ខ្នង មុខ និងត្រចៀក។បុរសចម្លែករូបនេះបាននិយាយថាលោកបានចំណាយពេល ជាច្រើនឆ្នាំ ដើម្បីសាក់រូបនេះ តែទោះជាយ៉ាងនេះក្តីសាក់នេះ មិនទាន់បញ្ចប់នៅឡើយនោះទេ ដោយចង់សាក់ជាបន្តទៀត ដើម្បីសម្រេចបំណងរបស់ខ្លួន។
មានមនុស្សជាច្រើន ពេលឃើញលោកមានការភ័យខ្លាច តែលោកមិនខ្វល់ឡើយសម្រាប់អ្នកទាំងនោះ ដើម្បីលើកកម្ពស់សាក់របស់លោក ជាសាធារណៈ ផងដែរ៕
https://i1272.photobucket.com/albums/y389/domneng/Decore/Leopad2_zps11a56e62.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Leopad1_zps9b081659.jpg
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖
មតិយោបល់