ប្រភពព័ត៌មានពីទីភ្នាក់ងារសារព័ត៌មានស៊ិនហួរបានឲ្យដឹងថាកាលពីខែមុនអ៊ីរ៉ង់បានប្រកាសហើយថា ខ្លួនបានស្វាគមន៍ជានិច្ចចំពោះបំណងស្វែងរកការពិភាក្សារវាងប្រទេសលោកខាងលិចដើម្បីរឹតចំណងមិត្តភាពជាមួយនឹងប្រទេសខ្លួននៅខណៈដែលលោកប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់ Hassan Rohani បានប្រកាសពីជំហការត្រៀមខ្លួនក្នុងការផ្តាច់ទំនាក់ទំនងរបស់ខ្លួនជាមួយអាមេរិកនិងបានដាក់ចេញនូវលក្ខណ្ឌបីសម្រាប់ប្រទេសអាមេរិកផងដែរ។
នៅខណៈដែលអាមេរិកកំពុងព្យាយាមស្វែងរកការដោះស្រាយនិងពិភាក្សាដោយផ្ទាល់ជាមួយនឹងអ៊ីរ៉ង់នោះលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់អ៊ីរ៉ង់Abbas Araghchiបានស្នើរឲ្យអាមេរិកគួរប្រើប្រាស់ការអនុវត្តដ៏គួរឲ្យទុកចិត្តមួយក្នុងការវាស់វែងពីបញ្ហា។លោកAbbasបានបន្ថែមទៀតថាវាជាការសញ្ញាវិជ្ជមានមួយដែលអាមេរិកបានទាមទារឲ្យមានការចចារដោយផ្ទាល់តែយ៉ាងហោចណាស់អាមេរិកគួរតែធ្វើការអនុវត្តដំណោះស្រាយឲ្យមានភាពបិនប្រសប់ផង។
គួរបញ្ជាក់ថាលក្ខណ្ឌទាំងបីដែលប្រធានាធិបតីអ៊ីរ៉ង់បានស្នើរឲ្យអាមេរិកអនុវត្តមុនពេលខ្លួនសម្រេចចិត្តបញ្ឈប់ទំនាក់ទំនងជាមួយនោះមានទីមួយការបញ្ឈប់ការលូកដៃក្នុងកិច្ចការការងារក្នុងប្រទេសអ៊ីរ៉ង់ទីពីរអាមេរិកត្រូវតែទទួលស្គាល់ពីសិទ្ធិសេរីភាពស្របច្បាប់អន្តរជាតិរបស់អ៊ីរ៉ង់រួមទាំងសិទ្ធិក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរផងទីបីអាមេរិកគួរបញ្ឈប់គោលនយោបាយជាសត្រូវប្រឆាំងនឹងអ៊ីរ៉ង់តទៅទៀត៕
https://i1272.photobucket.com/albums/y389/domneng/Decore/reportirt20130616002157040_zps411efd69.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/RTR30SC6_zps5777e3f2.jpg
មតិយោបល់