មនុស្សខ្លះចូលចិត្តធ្វើអ្វី ដែលប្លែក នោះគឺដំបៅមិនឈឺ យកឈើរុក ដែលជារឿងមួយធ្វើឲ្យខ្លួនជួបរឿងលំបាកនៅពេលក្រោយ ។ ជាក់ស្តែងវីដេអូឃ្លិប ១ នាទី និង ៤៣ វិនាទី ដែលចាប់បានដោយកាមេរ៉ា សន្ថិសុខ ក្នុងកន្លែងបោកខោអាវមួយកន្លែង គេឃើញ ២ នាក់ប្តីប្រពន្ធ រួមទាំង កូន បានយកខោអាវមកបោក ខណៈនោះឪពុកដូចជាលេងសើច ដោយយកកូនញោតចូលម៉ាស៊ីនបោកខោអាវ ស្រាប់តែញោតបញ្ចូលកូនទៅ ម៉ាស៊ីនបោកខោអាវ ដំណើរការដោយស្វ័យប្រវត្តិ ដោយធ្វើឲ្យ បុរស និងប្តីប្រពន្ធ ឆ្លេឆ្លា ស្រវ៉ា អ្វីក៏មិនត្រូវ ដោយរត់ទៅរកគេមកជួយ ទើបម៉ាស៊ីនឈប់ដំណើរការ ។
រឿងនេះដែរជារឿងមួយ សម្រាប់អ្នកដែលមិនបានសាច់ស៊ី បែរយកឆ្អឹងព្យូរក អស់ទាំងលុយ ខាតទាំងពេលវេលា និងគ្រោះថ្នាក់ដល់កូនទៀផង៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖
ព័ត៌មានជាតិ
មតិយោបល់