ព័ត៌មានជាតិ

គេហទំព័រ Khmer 71 ដេក​ដូច​អា​ត្នោត​ក្រោម​ថ្វីដៃ Hack ចៅ​កំសត់

​នៅ​ប៉ុន្មាន​នាទី មុន​នេះ​ដែរ គេហទំព័រ Khmer 71 ដែល​បាន​បើកដៃ​ឲ្យ​ក្រុម Haker ចៅ កំសត់ និង ក្រុម JeK Jean ប្រជ្រៀតចូល​វាយលុក​នោះ ពេលនេះ​កំពុង​ដេក​ដូច​អា​ត្នោត ក្រោម​ថ្វីដៃ របស់ ក្រុម Haker ចៅ​កំសត់ ។​

​កាលពី​យប់​ម្សិលមិញ​នេះដែរ គេហទំព័រ ដំណឹង ក៏​ត្រូវបាន​ក្រុម ចៅ​កំសត់​បាន​ចូល​ទៅ​កែ​អត្ថបទ​មួយ​ដែល​ទាក់ទង នឹង Khmer 71 ថា ក្រុម​នេះ​បរាជ័យ ដោយ​កែ​មកវិញ​ថា ក្រុម Hacker ណា​ទៅ​ដែល​បរាជ័យ ក្នុងការ Hack លើ​គេហទំព័រ Khmer 71 ។​តែ ទោះជា​យ៉ាងណា ចៅ​កំសត់ អាច​ចាត់ទុកថា ជា​ក្រុម Hacker ដែល​មាន​ក្រមសីលធម៌ ដោយ​ត្រឹម​តែ ចូល​ទៅ​កែ​អត្ថបទ ដោយ​មិន​បាន​ធ្វើ​អ្វី​ផ្សេង​។​

​ចំណែក​អ្នកនាំពាក្យ​របស់ Khmer 71 លោក យ៉ាង ហេង បាន​ប្រាប់ថា សម្រាប់​ការ Hack នៅ​រសៀល​នេះ របស់ ចៅ កំសត់ ជា​មេរៀន ដែល​ផ្តល់ឲ្យ Khmer 71 តែ គេហទំព័រ Khmer 71 កំពុង​រក​ចំណុច​ខ្វះខាត និង​ឲ្យ ក្រុម​នេះ Hack ម្តងទៀត​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/2013-07-19_172630_zps78ca9858.jpg

មតិយោបល់