ភ្នំពេញៈ យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃ បានឲ្យដឹងទាំងស្រុងថា៖ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើញញួរវាយបណ្តាលឲ្យរបួស) នៅមុខបន្ទប់ជួល ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៤ល្ងាច។
ជនរងគ្រោះឈ្មោះ នូ ភារម្យ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរគ្រូបង្រៀន ស្នាក់នៅបន្ទប់ជួល ភូមិភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យមានឈ្មោះ ហុក សម្បត្តិ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបុក្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះជួលភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ជនរងគ្រោះកំពុងនៅបន្ទប់ជួលខាងលើ ពេលនោះជនសង្ស័យបានមកពីយកលិខិតអញ្ជើញពីសមត្ថកិច្ចប៉ុស្តិ៍និរោធ ដើម្បីបំភ្លឺពីរឿងដែលជនសង្ស័យវាយក្មួយជនរងគ្រោះកាលពីថ្ងៃមុន រួចក៏ទាស់សម្តីគ្នាជាមួយជនរងគ្រោះ ក៏មានការវាយប្រតាយប្រតប់គ្នាទៅវិញទៅមក ពេលនោះជនសង្ស័យក៏យកញញួរដែកវាយក្បាលជនរងគ្រោះចំ២កន្លែង បណ្តាលឲ្យបែកឈាម រួចក៏មានសមត្ថកិច្ចយើងមកដល់ឃាត់ខ្លួនេះជនសង្ស័យនិងវត្ថុតាងញញួរមួយ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។
ចំណែកជនរងគ្រោះត្រូវបានមិត្តភក្តិជូនទៅព្យាបាលនៅគ្លីនិកឯកជនច្បារអំពៅដេរអស់៦ថ្នេរ៕
មតិយោបល់