ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ខ្ញុំជាយុវជនគំរូកម្ពុជាលើកទី៦ ពានរង្វាន់ធំប្រចាំឆមាស! នៅបន្តទទួលពាក្យពីរថ្ងៃទៀត (២៥-២៦ កក្កដា)

ភ្នំពេញ: ដោយមានសំណូមពរពីបេក្ខជន/បេក្ខនារី កម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជា” លើកទី៦ – I Am a Role Model 6 នៅបន្តទទួលចុះ ឈ្មោះ និងទទួលវីដេអូ ប្រកួតប្រជែង២ថ្ងៃថែមទៀត គឺពីថ្ងៃទី ២៥-២៦ កក្កដា។ កម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជា” ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងគាំទ្រ លើកទឹកចិត្តដល់ពលរដ្ឋជាពិសេស យុវជនយុវនារីគ្រប់រូបឲ្យចូលរួមកសាងអំពើល្អក្នុងសង្គម និងចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។

លក្ខ័ណចូលរួម បេក្ខជន បេក្ខនារី ដែលអាចដាក់ពាក្យចូលរួមប្រកួតប្រជែងបាន គឺត្រូវតែជាបេក្ខជនបេក្ខនារី ដែលធ្លាប់បានធ្វើ/កសាងអំពីល្អក្នុងសង្គមរួចហើយ និងកំពុងបន្តធ្វើអំពីគំរូល្អៗជាច្រើនទៀតនៅក្នុងសង្គមជាតិ។ សូម Upload វីដេអូឃ្លីប (Video Clip) ដែលបង្ហាញអំពីសកម្មភាពនៃអំពើល្អទាំងនោះទៅក្នុង Facebook ផ្ទាល់ខ្លួន ហើយផ្ញើកូដ (Submit Embed Code) នៃ Video នោះមកកាន់គេហទំព័រ សម្តេចតេជោ ដើម្បីចូលរួមប្រកួត។ ចំពោះអតីតជ័យលាភី Top1, Top 10 ចាប់តាំងពីវគ្គ ១ ដល់វគ្គ៥ គឺអាចចូលរួមប្រកួតបានទាំងអស់គ្នា។

សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់កិត្តិយសប្រគល់ពានរង្វាន់ដល់ បេក្ខជន បេក្ខនារី ជ័យលាភីទាំងអស់ដែលបានទទួលជ័យជំន: នៅក្នុងវគ្គពិសេសនេះ។ ជ័យលាភីលេខ១ (Top-1) វគ្គទី ៦ នេះនឹងទទួលបានរង្វាន់ធំម៉ូតូមួយគ្រឿង និងរង្វាន់ផ្សេងៗជាច្រើនទៀត៕

អានការណែនាំបន្ថែម www.samdechhunsen.gov.kh ឬ ចុះឈ្មោះចូលរួម //spm.samdechhunsen.gov.kh/login.php
ព័ត៌មានបន្ថែម ៖ //spm.samdechhunsen.gov.kh/…/u…/I_am_a_role_model_6.pdf
Tel: 077568899, 017353997

មតិយោបល់