លោក Andy Rubin ជាស្ថាបនិកបង្កើតប្រព័ន្ធដំណើរការទូរស័ព្ទ Android OS ដែលជាប្រព័ន្ធដំណើរការធំជាងនៅលើពិភពលោក បានសម្រេចចិត្តលាឈប់ពីការងារ នេះបើយោងតាមការឲ្យដឹងពីក្រុមហ៊ុន កាលពីថ្ងៃពុធ ម្សិលមិញនេះ។
ក្រុមហ៊ុន Google បានជ្រើសរើងលោក Sundar Picai ដែលបច្ចុប្បន្នជាអ្នកគ្រប់គ្រង់ Chrome Web Browser , Google Drive និង Gmail ឲ្យកាន់តំណែងជំនួសលោក Andy Rubin។ នៅក្នុងប្លក់របស់លោក Larry Page នាយកប្រតិបត្តិក្រុមហ៊ុន Google បានសរសេរថា លោកពិតជាកោតសរសើរចំពោះស្នាដៃរបស់លោក Andy Rubin ដែលបានធ្វើឲ្យ Android OS ក្លាយជាប្រព័ន្ធដំណើរការទូរស័ព្ទដៃធំជាគេបំផុត។
គួររំឭកផងដែរថា Android បានបង្កើតឡើងកាលពីឆ្នាំ ២០០៣ ហើយនៅឆ្នាំ ២០០៥ ត្រូវបានក្រុមហ៊ុនយក្ស Google ទិញយក ដោយបានទិញយកទាំងបុគ្គលិកជាន់ខ្ពស់ជាច្រើនរូបផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់