ព័ត៌មានជាតិ

យន្ដហោះដ្រូនអាមេរិក ផ្ដាច់ជីវិតមេដឹកនាំជាន់ខ្ពស់អាល់កៃដាម្នាក់ នៅស៊ីរី

(វ៉ាស៊ីនតោន)៖ មេដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុមភេរវករអាល់កៃដា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្ដហោះដ្រូនរបស់យោធាអាមេរិក នៅក្នុងប្រទេសស៊ីរី។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក មេដឹកនាំាអាល់កៃដាខាងលើមានឈ្មោះថា Salim Abu-Ahmad ដែលជាអ្នកទទួលខុសត្រូវខាងរៀបចំផែនការ, ផ្ដល់ហិរញ្ញវត្ថុ និងបញ្ជាការវាយប្រហារឆ្លងតំបន់របស់ក្រុមអាល់កៃដាត្រូវបានសម្លាប់ដោយយន្ដហោះដ្រូនអាមេរិក នៅតំបន់ឯក្បែរខេត្ត អ៊ីដលីប (Idlib) ប្រទេសស៊ីរីតាំងតែពីថ្ងៃទី២០ ខែកញ្ញាមកម្ល៉េះ។

ភ្លាមៗ មិនទាន់មានការបញ្ជាក់ថា តើការវាយប្រហារនេះបានប៉ះពាល់ដល់ជនស៊ីវិល ដែរឬក៏យ៉ាងណានោះទេ៕

ប្រភព៖​​​​​​ xinhua

 

មតិយោបល់