បុរសម្នាក់ឈ្មោះ Billy Gibby រស់នៅ ទីក្រុង អានឆូរាហ្គ ( Anchorage ) ក្នុងរដ្ឋ អាឡាស្កា សហរដ្ឋអាមេរិក បានសាក់លើមុខ និងដងខ្លួន ជាង ២០ ប៉ុន្តែគាត់បាននិយាយថា សាក់នេះ មិនមែនអត់ប្រយោជន៍នោះទេ វាគឺជាជំនួញ របស់គាត់ ដោយត្រូវបានគេជួលឲ្យសាក់។
តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសអាយុ ៣២ ឆ្នាំ សាក់ដែលត្រូវបានគេជួលដាក់លើមុខរបស់គាត់នោះ នៅឆ្នាំ ២០០៧ តម្លៃ ៣០០ ទៅ ១០០០ ដុល្លារ។តែក្រោយមក ដោយសារតែលក្ខណនៃតម្លៃនៃការផ្សព្វផ្សាយ នៅលើផ្ទៃមុខ Billy បានធ្លាក់មកត្រឹមតែ ៧៥ ដុល្លារ ។
Billy បាននិយាយថា ដើម្បីរកលុយចិញ្ចេមកូនតូចៗ ទាំង ៥ គាត់ក៏ចាប់ផ្តើមធ្វើមុខរបរ ដ៏រឡេរឡក់នេះ ។ តែឥឡូវនេះលោកពិតជាមានអារម្មណ៍សោកស្តាយណាស់ សម្រាប់អ្វីដែលបានធ្វើឡើងនៅលើផ្ទៃមុខ។ ដូច្នេះឥឡូវនេះដែរ អ្នកស្រេកឃ្លានលុយ Billy បានធ្វើការលុបចោលសាក់លើផ្ទៃមុខរបស់គាត់អស់ហើយ៕
ទស្សនាវីដេអូដូចខាងក្រោមនេះ ៖
មតិយោបល់