ព័ត៌មានជាតិ

ក្លិប​កាំភ្លើង​ធំ Arsenal ចង់​ដេញ Arsene Wenger រួច​ជួល Carlo Ancelotti មកវិញ​

​យោងតាម​ប្រភព​ព័ត៌មាន Metro បាន​ចុះ​ផ្សាយ​ឲ្យដឹងថា ក្លិប​កាំភ្លើង​ធំ Arsenal បាន​សម្រេចិត្ត​បណ្តេញលោក Arsene Wenger ចេញពី​តំណែង រួច​ជួល អ្នក​ចាត់ការ​ទូទៅ​ក្លិប អធិរាជ​ស Real Madrid មកវិញ ។​

​ក្លិប​កាំភ្លើង​ធំ​កំពុង​ឆ្លងកាត់​ភាព​រ៉ាំរ៉ៃ នៅ​រដូវ​កាល​នេះ ជាមួយនឹង​ទម្រង់​លេង​របស់ខ្លួន ហើយ​ក៏​ត្រូវបាន​គេ​ជឿជាក់ថា ក្លិប​កំពុង​សម្លឹង​មើល​គ្រូបង្វឹក​ថ្មី ដើម្បី​មក​ជួស​តំណែង លោក Arsene Wenger នៅ​ចុងបញ្ចប់​នៅ​រដូវ​កាល​នេះ ក្រោយ​ក្លិប​នេះ មិន​ទាន់​ស្គាល់​ពាក្យ​ថា លើ​កពាន Premier League ប៉ុន្មាន​ឆ្នាំ​ក្រោយ ។​
​ដោយ​ប្រភពព័ត៌មាន Daily Express បានឲ្យដឹងថា គ្រូបង្វឹក Ancelotti នៅ​ក្លិប Real Madrid ជា​បុរស​ពិត ដែល​អាច​ជំនួស​តំណែង បុរស​បារាំង​រូបនេះ ។​
Ancelotti ដើម​ឡើយ​ក៏​ធ្លាប់​បាន​បង្ហើប​ថា លោក​នឹង​ចូលរួម ដឹកនាំ​ក្រុម នៅ​អង់គ្លេស នៅ​ថ្ងៃ​ណាមួយ ។​

​តែ​ទោះជា​យ៉ាងណា ប្រភព​ខាងលើ វា​អាច​ដែរ ក៏ប៉ុន្តែ បើ​និយាយ​អំពី ហិរញ្ញវត្ថុ ដែល​ក្លិប ទទួលបាន មិន​តិច​នោះ​ទេ ពី​សំណាក់ ការគ្រប់គ្រង​លោក Arsene Wenger ដោយ​ធ្វើឲ្យ​ក្លិប​មួយនេះ ឈរជើង​ជាប់​នៅ ក្នុង​ក្របខណ្ឌ​អង់គ្លេស បើទោះបីជា គាត់​មិន​អាច​ឲ្យ​ក្លិប លើ​កពាន​ជា​ញឹកញាប់​ក្តី ៕​
Arsenal

មតិយោបល់