ព័ត៌មានជាតិ

រឿង​ដែល Edward Snowden ចង់​បាន​សម្រាប់​បច្ចុប្បន្ន​គឺ​លិខិត​អនុ​ញ្ញតិ​ឲ្យ​ចាកចេញ​ពី​តំបន់​ឆ្លងកាត់​Transit Zone​នៅ​ក្នុង​ព្រលាន​យន្តហោះ​រុស្សី​ដោយ​សុវត្ថិភាព​

​យោងទៅតាម​ពាក្យ​សម្តី​របស់​មេធាវី​ការពារ​របស់លោក Snowden បាន​និយាយថា​រឿង​ចាំបាច់​នាពេលនេះ​គឺ​គ្រាន់តែ​ចង់​បាន​លិខិត​អនុញ្ញាតិ​មួយ​ដែល​ស្របច្បាប់​ចេញ​ដោយ​រដ្ឋាភិបាល​រុស្ស៊ី​ក្នុង​ការចាកចេញ​ពី​តំបន់​ឆ្លងកាត់​នៅ​ក្នុង​ព្រលាន​យន្តហោះ​ទីក្រុង​មូ​ស្គូ​ដែល​ខ្លួន​បាន​ស្នាក់នៅ​បណ្តោះអាសន្ន​អស់​រយៈពេល​ជាង​មួយ​ខែ​មក​ហើយ​ប៉ុណ្ណោះ​ដើម្បី​គេច​ចេញពី​ការ​តាម​ចាប់​ខ្លួន​របស់​អាមេរិក​ហើយ​រឿង​នេះ​គួរ​ត្រូវបាន​ធ្វើ​បាន​ឆាប់រហ័ស​បំផុត​។​

​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក​នៅ​តែ​បន្ត​ការព្យាយាម​ប្រើប្រាស់​មធ្យោបាយ​ដើម្បី​ធ្វើ​បត្យាប័ណ​នាំ​ខ្លួន​ជន Snowden មកកាន់​ប្រទេស​ខ្លួន​វិញ​ដើម្បី​កាត់ទោស​ដោយ​បាន​បង្ខំ​ឲ្យ​រុស្ស៊ី​ធ្វើយ៉ាងណា​សម្រេចចិត្តថា​ត្រូវ​អនុញ្ញាតិ​សិទ្ធិ​ក្នុង​ការ​ជ្រកកោន​ទៅ​ឲ្យ​ជន​រូប​នេះ ឬ យ៉ាងណា​ក្នុង​រយពេល​បី​ខែ​ទៀត​ត្រូវ​ឲ្យ​ចម្លើយ​ទៅកាន់​អាមេរិក​ជាដាច់ខាត​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/ap_edward_snowden_dm_130610_wmain_zps2990bc3f.jpg

មតិយោបល់