ព័ត៌មានជាតិ

អ្នកដំណើរ​រាប់សិប​នាក់​ព្យាយាម​រុញ​រថភ្លើង​ទម្ងន់ 32 តោន​ដើម្បី​ជួយសង្គ្រោះ​ស្ត្រី​ម្នាក់​នៅ​ជប៉ុន​

​តូ​ក្យូ​៖​ប្រភព​ព័ត៌មាន​មួយ​បាន​ថតរូប​និង​ចុះ​ផ្សាយ​ពី​អ្នកដំណើរ​តាម​ផ្លូវ​រថភ្លើង​ដែល​មាន​ចំនួន​រាប់សិប​នាក់​កំពុង​ព្យាយាម​រុញ​ទូរ​រថភ្លើង​មួយ​ដែល​មាន​ទម្ងន់​ទៅដល់ 32 តោន​ចេញពី​ផ្លូវ​ដើម្បី​ជួយសង្គ្រោះ​យក​ស្ត្រី​មា្ន​ក់​ដែលបាន​ធ្លាក់​ទៅ​ជាប់គាំង​ខ្លួន រវាង​ទូរ​រថភ្លើង​ជាមួយនឹង​ផ្លូវ​រងចាំ​ក្នុង​ជម្រៅ​ប្រមាណ 20 សង់ទីម៉ែត្រ​នៅ​ចំ​ពេល​ដែល​ម៉ោង​ពេល​ព្រឹក​ដែល​មាន​អ្នកដំណើរ​ច្រើន​បំផុត​។​

​ក្រោយ​ការប្រកាស​ពី​អជ្ញាធរ​រថភ្លើង​ភ្លាមៗ​មាន​អ្នកដំណើរ​ប្រមាណ​ជាង 40 នាក់​បាន​ស្ម័គ្រចិត្ត​ចូល​រួមគ្នា​ក្នុង​ការ​រុញ​បង្ហើប​ទូរ​រថភ្លើង​មួយ​ដែល​មាន​ទម្ងន់​រាប់សិប​តោន​នេះ​ចេញ​នៅពេល​ដែល​លទ្ធផល​ចុងក្រោយ​បាន​ធ្វើឲ្យ​នារី​ដែល​គេ​មិន​បាន​បញ្ជាក់​អត្តស​ញ្ញាណ​ម្នាក់​ស្ថិត​ក្នុង​វ័យ 30 ឆ្នាំ​ត្រូវបាន​យក​ចេញ​ដោយ​មិន​មាន​រងរបួស​អ្វី​ឡើយ​។​រថភ្លើង​ត្រូវបាន​ផ្អាក​ដំណើរ​ចេញ​ប្រហែលជា 8 នាទី​ប៉ុណ្ណោះ​។​រូបភាព​និង​វិដេអូ​ដែល​បានមក​ពី​សកម្ម​ភាពដ៏​មហិមា​ន​នៃ​អ្នកដំណើរ​នោះ​បាន​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ជប៉ុន​និង​អន្តរជាតិ​៕​
Japan

មតិយោបល់