ព័ត៌មានជាតិ

ចៅក្រម ងិន ពេជ្រ ដោះលែងស្ត្រីម្នាក់ ហើយឃុំខ្លួនបុរសម្នាក់ពាក់ព័ន្ធ ករណីគ្រឿងញៀន

ភ្នំពេញៈ បុរសស្ត្រីពីរនាក់ ជាប់ពាក់ព័ន្ធនឹងករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបាននគរបាល ខណ្ឌមានជ័យ ឃាត់ខ្លួនបញ្ជូនមកអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមច្បាប់ ។

នគរបាលខណ្ឌមានជ័យ ថ្លែងថា ស្ត្រីម្នាក់ត្រូវបានលោក ងិន ពេជ្រ ចៅក្រមអមសាលាដំបូងរាជធានីភ្នំពេញ ដោះលែងឲ្យមានសេរីភាពឡើងវិញ កាលពីថ្ងៃទី២៩ ខែសីហា ។ ដោយឡែកបុរសម្នាក់ ត្រូវបានចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។

ពាក់ព័ន្ធករណីនេះ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពុំអាចសុំការអត្ថាធិប្បាយបានទេ កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល ។

លោក ហួរ ម៉េងវ៉ាង អធិការរងនគរបាល ខណ្ឌមានជ័យទទួលផែនព្រហ្មទណ្ឌ ថ្លែងកាលពីព្រឹកថ្ងៃទី៣០ ខែសីហា ថា ជនសង្ស័យ ឈ្មោះ លាង សុខលីន ភេទប្រុស អាយុ ៣៤ឆ្នាំ និង ឈ្មោះ ហុក សី ភេទស្រី អាយុ២៣ឆ្នាំ ត្រូវបាននគរបាលឃាត់ខ្លួន កាលពីយប់ថ្ងៃទី២១ ខែសីហា នៅចំណុចមុខរោងចក្រអគ្គិសនី ផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

គួរបញ្ជាក់ផងដែរថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា មួយកញ្ចប់ធំ ជញ្ជីងថ្លឹង អេឡិចត្រូនិចមួយគ្រឿង និងម៉ូតូម៉ាកZOOMER ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខភ្នំពេញ 1-FY-2753 ៕

ព្រះរាជអាជ្ញារង ងិន ពេជ ដោះលែងស្ត្រីម្នាក់ (5)ព្រះរាជអាជ្ញារង ងិន ពេជ ដោះលែងស្ត្រីម្នាក់ (4)ព្រះរាជអាជ្ញារង ងិន ពេជ ដោះលែងស្ត្រីម្នាក់ (3)ព្រះរាជអាជ្ញារង ងិន ពេជ ដោះលែងស្ត្រីម្នាក់ (2)ព្រះរាជអាជ្ញារង ងិន ពេជ ដោះលែងស្ត្រីម្នាក់ (1)

មតិយោបល់