ព័ត៌មានសុខភាព

តើមួយថ្ងៃ ប្រុសៗគិតរឿងរួមភេទប៉ុន្មានដង?

បើយោងតាមការស្រាវជ្រាវថ្មីមួយ នៅសហរដ្ឋអាមេរិក បានរកឃើញថា ជាមធ្យមបុរសគិតពីការរួមភេទ ១៩ដង ច្រើនជាមនុស្សស្រីរហូតដល់ទៅ ១០ដង នៅក្នុងមួយថ្ងៃ។

អ្នកឯកទេសលោក Terri Fisher និងសហការីរបស់លោកនៅសាសកវិទ្យាល័យ Ohio State University បានធ្វើការស្ទង់មតិពីអ្នកស្ម័គ្រចិត្តដែលជានិស្សិតចំនួន ២៨៣នាក់ ហើយសាកសួររាល់ពេលដែលពួកគេ គិតពីការរួមភេទ, ញ៉ាំអាហារ ឬគេង។

លទ្ធផលបុរសដែលជានិស្សិតទាំងនោះ ជាមធ្យមគិតអំពីការរួមភេទ ១៩ដងក្នុងមួយថ្ងៃ គឺច្រើនជានិស្សិតស្រីដល់ទៅ ១០ដង។ ទោះជាយ៉ាងណា អ្នកស្ម័គ្រចិត្តទាំងអស់ គិតពីការញ៉ាំអាហារ និងការគេងច្រើនជាងផ្លូវភេទ។

អ្នកស្ម័គ្រចិត្តផ្សេងទៀតបាននិយាយថា ពួកគេគិតពីការរួមភេទម្តងក្នុងមួយថ្ងៃ ខណៈដែលមានអ្នកស្ម័គ្រចិត្តមួយចំនួនតូច គិតពីការរួមភេទ ៣៨៨ដង មានន័យថា រៀងរាល់ពីរនាទីពួកគេគិតពីការរួមភេទម្តង។

នៅពេលថ្ងៃ ពួកគេអាចគិតពីអាហារ, ការគេង, អនាម័យផ្ទាល់ខ្លួន, ទំនាក់ទំនងសង្គម, ការសម្រាកលំហែ, ផឹកកាហ្វេ, មើលទូរទស្សន៍, មើលអ៊ីម៉ែល ច្រើនជាងការរួមភេទ។ ចំណែឯនៅពេលយប់ពួកគេឈប់គិតពីរឿងរួមភេទ នៅកណ្តោលអាធ្រាត។

តែទោះជាយ៉ាងណា លទ្ធផលនៃការសិក្សានេះត្រូវបានគេវាយតម្លៃថា មិនត្រឹមត្រូវទាំងស្រុងនោះទេ។ ព្រោះអ្នកស្ម័គ្រមួយចំនួនអាចនិយាយបំផ្លើសខុសពីអារម្មណ៍ ហើយមួយចំនួនទៀតខ្មាស់អៀន ទើបរាយការណ៍មកតិចជាងការពិត៕

Men think sex

មតិយោបល់