ព័ត៌មានជាតិ

កង់​ហោះ​អគ្គិសនី​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន ៣ ក្នុង​សាធារណៈរដ្ឋ ឆេក​

​ក្រុមហ៊ុន ៣ នៅ​ក្នុង​សាធារណៈរដ្ឋ ឆេក បាន​សហកា​គ្នា បង្កើត​គំរូ​កង់​អគ្គិសនី​មួយ ដែល​មាន​សមត្ថភាព​អាច​ហោះហើរ​បាន ។​​ឥឡូវ​នេះ​ដែរ​កង់​ហោះ គឺ​ស្ថិតនៅក្នុ្ង​ង​ការអភិវឌ្ឍន៍ និង​កំពុង​ធ្វើការ​ពិនិត្យ​លើ​ចម្ងាយ ប៉ុន្តែ​វា​ក៏​ត្រូវ​ពឹងផ្អែក​លើ​ចម្ងាយ​នៃ​អ្នកបើកបរ​ផង​ដែរ​។​
​ពួកគេ​សង្ឈឹមថា បច្ចេកវិទ្យា​ថ្ម នឹង​អាច​មាន​សារៈសំខាន់ លើ​គោលបំណង​របស់​ទីផ្សារ​។​នៅពេល​បច្ចុប្បន្ន​នេះ​ដែរ វា​គ្រាន់តែ​ជា​កង់ ដែល​មាន​សមត្ថភាព​ធ្វើ​ការហោះហើរ ដែល​មាន​រយៈពេល​តែ ៥ នាទី វា​នឹង​ធ្វើកា​រសាក​ថ្មី​ម្តង​។​ទោះជា​យ៉ាងណា ក្រុមហ៊ុន​ផលិត​ទាំង ៣ រំពឹងថា អាច​នឹង​មាន​សមត្ថភាព​គ្រប់គ្រាន់ សម្រាប់​ជិះ និង​ហោះហើរ នា​ពេល​អ​នា​គត់​យ៉ាងខ្លី​ខាងមុខ​។​

​ការ​រចនា​កង់​ហោះ​នេះ​ឡើង គឺ​ប្រើប្រាស់​កម្មវិធី French 3D ក្នុង​នោះ​ចាំបាច់​ត្រូវការ ម៉ាស៊ីន​មួយ កង្ហារ​ប្រាំមួយ ដោយ​ខាង​មុខ​ត្រូវការ​កង្ហារ​ពីរ ក្រោយពីរ និង​ផ្នែក​ចំហៀង ទាំងពីរ ទើ​អនុញ្ញាតិ​ឲ្យ​វា​ហោះហើរ​បាន ។​
​នៅក្នុង​រចនាសម្ព័ន្ធ​បច្ចុប្បន្ន​នៃ​កង់​ហោះ​នេះដែរ មាន​សមត្ថភាព ហោះ​ហើយ​ជាមួយនឹង​អ្នកជិះ​ដែលមាន​ទម្ងន់ ១១ គីឡូក្រាម​តែប៉ុណ្ណោះ ៕​
main-1-bicycle-130613

មតិយោបល់