កំដៅបានបន្តកើនឡើងនូវតាមតំបន់ខ្លះនៅក្នុងប្រទេសចិនហើយបានធ្វើឲ្យអជ្ញាធរបានប្រកាសសម្រេចប្រកាសអាសន្នចំពោះគ្រោះធម្មជាតិមួយនេះ។
អជ្ញាធរអាកាសធាតុនៅទីក្រុងប៉េកាំងបានប្រកាសពីកម្រិតកំដៅដែលឡើងខ្ពស់ខ្លាំងនៅក្នុងរដូវក្តៅឆ្នាំនេះហើយដែលជាមធ្យមកំដៅគឺមានសីតុណ្ហភាពប្រមាណ38អង្សារសេនៅតាមតំបន់កណ្តាលនៃទីក្រុង។នៅតាមតំបន់ស្វ័យយ័តម៉ុងហ្គាលីដែលស្ថិតនៅភាគខាងជើងចិនកំដៅកើនដល់37,5អង្សារសេនៅពេលដែលភាគខាងលិចប្រទេសពេលខ្លះកើនដល់68ដឺក្រេដែលអាចសឹងតែចៀនពងទាបានទៅហើយ។ចំណែកនៅសៀងហៃកំដៅដែលមានដល់ទៅ39ដឺក្រេជាកម្រិតមួយដែលមិនធ្លាប់មានហើយចាប់ផ្តើមតាំងពីដើមរដូវក្តៅមកម្ល៉េះ។
គួរបញ្ជាក់ដែរថាកម្រិតនៃកម្តៅនេះបានធ្វើឲ្យអជ្ញាធរជាតិបានប្រកាសអាសន្នកម្រិត7នៃពណ៍ទឹកក្រូចដែលពណ៍ទឹកក្រូចជាកម្រិតអាសន្នខ្ពស់បំផុតទីពីរហើយវាស្ថិតនៅចំនុចកំពូលនៃពណ៍នេះ៕
ព័ត៌មានជាតិ
មតិយោបល់