ព័ត៌មានជាតិ

ស្រ្តីម្នាក់ជួបគ្រោះអកុសល ដេកស្លាប់នៅផ្លូវជាតិលេខ២

តាកែវ: នៅវេលាម៉ោង ៦និង៣០ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង បណ្ដាលឲ្យស្រ្តីម្នាក់ស្លាប់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡីម៉ែត្រលេខ៥២-៥៣ ត្រង់ចំណុចភូមិមានជ័យ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ គង់ ពុទ្ធាវី ភេទស្រី អាយុ ៤០ឆ្នាំ (ស្លាប់) មុខរបរកម្មកររោងចក្រ ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ បាត់ដំបង 1Q-2803 មានទីលំនៅភូមិដំណាក់ត្រយឹង ឃុះជំរះពេន ស្រុកសំរោង ខេត្តតាកែវ។

មូលហេតុ៖ មិនទាន់ដឹងថាជាករណីបុកប៉ះ ឫដួលដោយខ្លួនឯងនៅឡើយទេ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់