ព័ត៌មានជាតិ

មតិ​និង​សំណួរ​ដែល​បាន​កើតឡើង​ក្រោយ​ចំនួន​ដែល​ស្លាប់​កើនឡើង​ដល់​80​នាក់​នៅក្នុង​ហេតុការណ៍​រថភ្លើង​រថ​ធ្លាក់​ផ្លូវ​នៅ​អេស្បាញ​

​ម៉ា​ឌ្រី​ត​(26/07/13): នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​សំណួរ​ជាច្រើន​ដែល​បាន​ចោទ​នឹង​ចេញពី​មតិសាធារណ​អំពី​បញ្ហា​សុវត្ថិភាព​ផ្លូវដែក​នៅក្នុង​ប្រទេស​អេស្បាញ​ក្រោយ​ចំនួន​មនុស្ស​ដែល​ស្លាប់​នៅក្នុង​ហេតុការណ៍​រថភ្លើង​បើក​ធ្លាក់​បាន​កើនឡើង​ដល់​80​នាក់​។​
132576601_271n
​នៅ​ក្នុង​វីដេអូ​ដែល​បាន​ថត​បាន​ពី​ហេតុការណ៍​នៃ​រថភ្លើង​បាន​បើក​ធ្លាក់​ផ្លូវ​បាន​ធ្វើឲ្យ​មនុស្ស​គ្រប់គ្នា​បានដឹង​ពី​មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​វិនាសក​ម្ម​នេះ​កើតឡើង​ដោយ​ការបើកបរ​ហួស​ល្បឿន​កំណត់​នៅ​ត្រង់​ផ្លូវបត់​ដែលមាន​ល្បឿន​ប្រមាណ​190​គីឡូ​ម៉ែត​ដែល​ហួស​ពី​ល្បឿន​កំណត់​ដែលមាន​ត្រឹមតែ​80​គីឡូ​ម៉ែត​ប៉ុណ្ណោះ​។​
​វា​ជា​ហេតុការណ៍​គ្រោះថ្នាក់​រថភ្លើង​ដ៏​អាក្រក់​បំផុត​ចាប់តាំងពី​ឆ្នាំ​1944​ដែល​កាលនោះ​មនុស្ស​រាប់រយ​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅក្នុង​ហេតុការណ៍​រថភ្លើង​បុក​គ្នា​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា​អ្នកបើកបរ​រថភ្លើង​ដែល​នៅ​រួចផុត​ពី​ស្លាប់​បាន​ក្លាយជា​ប្រធានបទ​មួយ​ដែល​ប៉ូលីស​និង​ក្រុម​រឿងក្តី​ដែល​បាន​រៀបចំ​ដោយ​ទីក្រុង​មួយ​របស់​អេស្បាញ​ជា​អ្នកទទួលខុសត្រូវ​កំពុងតែ​ធ្វើ​ការសាកសួរ​នឹង​តាមដាន​ដោយ​អ្នកបើកបរ​ម្នាក់​នោះ​មាន​មុខងារ​ជា​ទាហាន​ជើង​ចាស់​ម្នាក់​អាយុ​ប្រមាណ​ជាង​30​ឆ្នាំ​។​លោក​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ពី​របួស​នៅក្នុង​ហេតុការណ៍​នោះ​ហើយ​ការ​ធ្វើតេស្ត​ទៅ​លើ​ជាតិ​អាកុល​ក៏​បាន​កំពុង​ធ្វើ​ផងដែរ​៕​

មតិយោបល់