ប៉េកាំង៖ ចំនួនអ្នកប្រើប្រាស់អ៊ីនធើណែតនៅក្នុងប្រទេសមហាអំណាចសេដ្ឋីទី២ ចិន បានកើនឡើងដល់ជិត ៦៥០លាន នៅចុងឆ្នាំ ២០១៤ ដោយតួលេខនេះ បានកើនឡើងបើធៀបនឹងឆ្នាំ ២០១៣។
យោងតាមរបាយការណ៍ចេញផ្សាយដោយមជ្ឈមណ្ឌលព័ត៌មាន និងអ៊ីនធើណែតចិន (CNNIC) បានឲ្យដឹងថា ចំនួនអ្នកប្រើអ៊ីនធើណែតនៅក្នុងប្រទេសចិន កាលពីចុងឆ្នាំ ២០១៤ បានកើនឡើងដល់ ៦៤៨លាន ដោយតួលេខនេះបានធ្វើឲ្យចិននៅតែជាប្រទេសដែលមានអ្នកប្រើអ៊ីនធើណែតច្រើនជាងគេបំផុត។
ចិនជាប្រទេសមួយដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតនៅក្នុងពិភពលោក ហើយក៏ជាប្រទេសដែលមានគេហទំព័រលក់ទំនិញច្រើនជាងគេផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់