អ្នកមិនអាចមានផ្ទៃពោះកើតតាមរយៈការ រួមភេទតាមមាត់ ឬតាមរន្ធគូថតែមួយមុខនោះទេ។ សម្រាប់ស្ត្រីដែលមានផ្ទៃពោះបាន គឺទឹកកាមរបស់មនុស្សប្រុសត្រូវតែឆ្លងចូលទៅតាមទ្វារមាសរបស់នាង (ដោយឆ្លងចូលទៅក្នុងមាត់ស្បូន រួចដល់ស្បូនទៀត) ហើយរឿងនេះមិនអាចកើតមានដោយគ្រាន់តែរួមភេទតាមមាត់ ឬរន្ធគូថនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកទាំងពីររួមភេទតាមរន្ធគូថ ហើយឃើញធ្លាក់មេជីវិតឈ្មោលខ្លួននៅជិតនឹងទ្វារមាសស្ត្រី នោះក៏ជាឱកាសដែលអាចអោយនាងមានផ្ទៃពោះបានដែរ។
ទោះបីជាអ្នកមិនអាចមានផ្ទៃពោះតាមការ រួមភេទតាមមាត់ និងរន្ធគូថក៏ដោយ ក៏អ្នកនៅតែអាចឆ្លងជំងឺកាមរោគដូចជា ជំងឺប៉េស និងជំងឺអេដស៍បានដែរ។ ដូច្នេះប្រសិនបើអ្នករួមភេទតាមមាត់ ឬរន្ធគូថក៏ដោយ ក៏គួរតែប្រើស្រោមអនាម័យជានិច្ចដែរ៕
ប្រភព៖https://health.com.kh
មតិយោបល់