ថ្មីៗនេះដែរ ខ្សែបម្រើ Gareth Bale បានសួរសួរប្រធានក្លិប Daniel Levy រឿងរ៉ាវពីការធ្វើការសន្យាក្នុងការចាកចេញ ប្រសិនបើគាត់លេងមិនបានល្អ ជូនដល់ មាន់ខ្នាយមាស ជាពិសេស ដែលមិនអាចធ្វើឲ្យមាន់ខ្នាយមាសលើកពាន Champions League និងក្នុងករណីមានក្លិបធំមួយចំនួនចាប់អារម្មណ៍គាត់។
ជាច្រើនថ្ងៃកន្លងទៅនេះ ទំហំនៃការទិញដូរកីឡាករ Gareth Bale បានក្លាយទៅជាចំណុចមួយដ៏គួរឲ្យចាប់អារម្មណ៍ ក្នុងការផ្ទេរកីឡាករលើទីផ្សារនារដូវកាលក្តៅនេះ ។ កីឡាករ Ronaldo ការឲ្យតម្លៃចុងក្រោយគឺនៅមានហានិភ័យនៅឡើយនោះទេ ដោយខាងក្លិបឲ្យត្រឹម តែ ៨០ លានផោន ហើយក៏ជាមូលហេតុធ្វើឲ្យខ្សែប្រយុទ្ធ និងបម្រើ លំដាប់កំពូលរូបនេះ ចង់ឈប់ពីក្លិប Real Madrid ។ផ្ទុយមកវិញ ខ្សែបម្រើសញ្ជាតិវែល កំពុងមានកំលាំងជម្រុញទឹកចិត្ត ដោយនិយាយថា លោកចង់ចាកចេញពីមាន់ខ្នាយមាស ទៅកាន់ Real Madrid ។
ខាងសារព័ត៌មានអេស្ប៉ាញ បានចុះព័ត៌មានថា ក្នុងករណីចាកចេញនេះដែរ វាអាចមានរឿងរ៉ាវផងដែរសម្រាប់ Gareth Bale មិនគោរពសន្យា ។លោក Levy ដែលជាប្រធានជាន់ខ្ពស់ក្លិប មាន់ខ្នាយមាស ធ្លាប់បានសន្យាជាមួយនឹង Gareth Bale ថា “ប្រសិនបើក្លិប មិនឈ្នះពានរង្វាន់ Champions League នោះទេ គាត់នឹងយល់ព្រមរាល់សំណើរនៃការចាកចេញ”។តែពេលនេះសំណើរបានចេញហើយ ដោយ កីឡាករ Gareth Bale ចង់ទៅលេងឲ្យក្លិប Real Madrid ។ដូច្នេះសូមរក្សាសន្យា ដោយអង្គុយពីភាក្សា ជាមួយនឹង ក្លិប Real Madrid ទៅ ។
ដូចគ្នានេះដែរ ខាងសារព័ត៌មានអេស្ប៉ាញដដែល បាននិយាយថា កីឡាកឆ្នើម Bale ក្នុងក្លិប មាន់ខ្នាយមាស គឺយល់ព្រមលក់ក្នុងតម្លៃ ១២០ លានអឺរ៉ូ ដែលស្មើនឹង ១០៣,៥ លានផោន ដែលជាតួរលេខមួយជាក់ សម្រាប់កីឡាករវ័យ ២៣ ឆ្នាំរូបនេះ។ប៉ុន្តែរឿងនេះបែរជាត្រូវខកចិត្ត ដោយពួកគេ (Real) រំពឹងផ្ញើរកញ្ចប់ថវិកាក្នុងតម្លៃ ៨៦ លានផោន ដោយក្នុងនោះ បូករួមទាំងការផ្លាស់ប្តូរ កីឡាករ Dimaria សម្រាប់ Gareth Bale ផងដែរ៕
មតិយោបល់