ព័ត៌មានជាតិ

គយ​ព្រលានយន្តហោះ​បង់​ក្លា​ដេស​រឹបអូ​សមាសនឹង​ពេជ្រ​បានជាង ១០០០ គ្រាប់ ដែល​ដាក់​នៅ​ក្រោម​កៅអីអង្គុយ​

គយ​នៅ​ព្រលានយន្តហោះ Hazrat Shahjalal International Airport ក្នុង​រដ្ឋធានី Dhaka ក្នុង​ប្រទេស​បង់​ក្លា​ដេស បាន​រឹបអូស អូស​ដុំ​ត្បូង​ពេជ្រ ចំនួន ១០៦៥ គ្រាប់ និង​មាស​ចំនួន ១១៦ គីឡូក្រាម​។​
​ហេតុការណ៍​ខាងលើ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី ២៤ ខែ កក្កដា លើ​ជើងហោះហើរ Biman Bangladesh Airlines ដែល​ធ្វើ​ការហោះហើរ​ពី Kathmandu ទៅកាន់ Nepal ។​

​ខាង​មន្ត្រី GBP បាន​និយាយថា ត្បូង​ពេជ្រ ត្រូវបាន​រកឃើញ​នៅក្នុង​ថង់​តូច​មួយ ដោយ​ផ្ទុក​ទៅ​ដោយ​មាស ស្ថិតនៅក្រោម​កៅអីអង្គុយ​។​សម្រាប់​មាស និង​ត្បូង​ពេជ្រ មិន​ត្រូវ​បាន​ដឹង​ម្ចាស់​ជានរ​ណា​គេ​នោះទេ​។​
​មន្ត្រី​ក​ប៉ូលិស បាន​និយាយថា ពួកគេ​កំពុង​ពិនិត្យឡើងវិញ នូវ​ព័ត៌មាន​អ្នកដំណើរ ។​ទោះជា​យ៉ាងណា​មិនទាន់​បាន​រាប់បញ្ចូល​ថា​ន​ណា​ម្នាក់​ជា​មុខសញ្ញា នៅក្នុង​នាយកដ្ឋាន​រដ្ឋបាល ក្នុ្ង​អាកាសយានដ្ឋាន Biman ចូលរួម​ក្នុង​ករណី​នេះ​ទេ​។​
​មុន​នេះ​ដែរ បុរស​ម្នាក់ ត្រូវបាន​ចាប់ខ្លួន ជាមួយនឹង​កញ្ចប់​មាស ១៤៦ ថង់ ទម្ងន់ ១៧ គីឡូក្រាម នៅ Shah Amanat International Airport នៅ Chittagong​។​

​គួរ​រឭក​ផងដែរ​ថា កាលពី​ឆ្នាំទៅ ប៉ូលិស នៅ​បង់​ក្លា​ដេស ក៏​បាន​រឹបអូស ដុំ​មាស ១១៧ ទម្ងន់ ១៣,៥ គីឡូក្រាម និង ចាប់​បាន​អ្នកដំណើ​ម្នាក់​ក្នុង​ករណី​នេះ ដែល​ត្រលប់​ពី Dubai ។ តាម​របាយការណ៍ មន្ត្រីប៉ូលិស ក្នុង​ប្រទេស​បង់​ក្លា​ដេស ដោយ​មាន​ជំនួយ​ក្រោយខ្នង​ពី​ជនបរទេស​ជា​ញឹកញាប់ ប្រទេស​បង់​ក្លា​ដេស​បាន​តែងតែមានក​រណីរ​ត់​គេច​ពន្ធ ក្នុងករណី​ហាមឃាត់​ដូចជា ដុំ​មាស ថ្នាំ រូបិយប័ណ្ណ និង ថ្នាំ​ដែល​ធ្វើឲ្យ​មនុស្សមា​មាឌធំ​៕​
1374742013427

មតិយោបល់