ព័ត៌មានជាតិ

តារាម៉ូដែល Hazel O’Sullivan ប្រាថ្នា​ចង់បាន​កីឡាករ Ashley Cole មករួមខ្នើយ​

តារាម៉ូដែល ដែលមានជើងស្រលូន ដើមទ្រូងសិចស៊ី នាង Hazel O’Sullivan បានបង្ហាញបំណងប្រាថ្នារបស់នាង ចង់ក្លាយ​ជាមិត្តស្រីរបស់កីឡាករ និង​ជា​ជាពិសេសគោលដៅរបស់នាង គឺកីឡាករ ដែលជាខ្សែការពារ របស់ ក្រុមតោខៀវ​។​

Hazel O’Sullivan អាយុ ២៨ ឆ្នាំ នាងបាន​ចូលប្រឡូកក្នុងវិស័យ​តារាម៉ូដែល​នេះ នៅលើទឹកអង់គ្លេស កាលពីប៉ុន្មានឆ្នាំ កន្លងទៅនេះ​។​តារាម៉ូដែលវ័យ ២៨ ឆ្នាំ រូបនេះគេស្គាល់នាង តាមរយៈ​កម្មវិធីស្ថានីយ៍ទូរទស្សន៍ “Big Brother” ដែលកំពុងពេញនិយមនៅអង់គ្លេស ។ ជាមួយនឹងរាយកាយ​ដ៏​សិចស៊ី នាងក៏ត្រូវបានគេអញ្ជើញ ឲ្យថត​ដាក់គ្របទស្សនាវដ្តីល្បី ដែលជាទស្សនាវដ្តី បុរស ដូចជា Zoo,Nuts ​។​

ថ្មីៗនេះដែរ Hazel O’Sullivan ទើបតែបានបង្ហាញបំណងប្រាថ្នារបស់នាង ចង់ក្លាយជា​មិត្តស្រីកីឡាករបាល់ទាត់ បន្ទាប់ពីបំបែកខ្លួនចេញពី “Big Brother” ។ ស្រីស្រស់​វ័យ ២៨ ឆ្នាំ មាន​ជើងស្រលូន ដើមទ្រូងបាន ត្រគាកហំ ​បាននិយាយថា Ashley Cole គឺជា​កីឡាករ​ដែល​នាងប្រាថ្នា​។​

បញ្ជាក់ផងដែរថា មុននេះដែរ នាង Hazel ក៏បាន​ទំនាក់ទំនងផ្អែមល្អែម​ ជាមួយនឹង​អ្នកប្រដាល់ Darren Sutherland ដែលបាន​ស្លាប់ ដោយ​ធ្វើអត្តឃាតខ្លួន នៅក្នុងផ្ទះ កាលពីឆ្នាំ ២០០៩ ។ បន្ទាប់មកទៀត ស្រីស្រស់នេះ ក៏មានទំនាក់ទំនង​ជាមួយនឹង Fergus McFadden ដែលជាអ្នកលេង​បាល់ឱប ហើយក៏ចែកផ្លូវគ្នាតែម្តង ៕​
https://i1272.photobucket.com/albums/y389/domneng/Decore/HazelOSullivan4_zps3a1a02f5.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/HazelOSullivan2_zps4af59f8c.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/HazelOSullivan1_zps91c01b45.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/HazelOSullivan3_zpsda1e2a4a.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/HazelOSullivan6_zps1b23ecda.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/AshleyCole_zps46217df3.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/HazelOSullivan8_zpsb55b1228.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/HazelOSullivan5_zps0dbefb62.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/HazelOSullivan7_zpsd0e0cd6e.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/HazelOSullivan9_zps3a2a2941.jpg
ទស្សនាវីដេអូឃ្លិប Hazel O’Sullivan ថត​ឲ្យទស្សនា​វដ្តី Zoo ៖

មតិយោបល់