ព័ត៌មានជាតិ

ស្ត្រី​អត្ត​ពលិក​សញ្ជាតិ​កេន​យ៉ាដាច់​សរសៃឈាម​ខួរក្បាល ក្នុងការ​រត់ប្រណាំង​ចំងាយ ៣ ពាន់​ម៉ែត្រ​

​ស្ត្រី​រត់​អត្ត​ពលិក​សញ្ជាតិ​កេន​យ៉ា Irine Chebet Chepta ត្រូវបាន​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាប់ ដោយសារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ក្នុងការ​រត់ប្រណាំង​បញ្ចប់​ចំងាយ ៣ ពាន់​ម៉ែត្រ​។​
​ឧ​បទេ្ទ​វហេតុ​នេះ​បាន​កើតឡើង ក្នុង​ការប្រណាំង ចំងាយ ៣ ពាន់​ម៉ែត្រ ដែល​ជា​ខួប​ព្រឹត្តិការណ៍​នៃ​ប្រកួតប្រជែង ដែល​ដំណើរការ​នៅ ពហុ​កីឡដ្ឋាន Olympic Stadium ក្នុង​ទីក្រុង ឡុង​ដ៏ ប្រទេស​អង់គ្លេស​។ បន្ទាប់​ពី​ឆ្លងកាត់​បន្ទាត់​បញ្ចប់​ចំងាយ ៣ ពាន់​ម៉ែត្រ Cheptai Irine Chebet ក៏​បាន​ដួល និង​ដក​ដង្ហើប​ខ្លីៗ​។ រំពេច​ជាមួយនឹង​គ្នា​នោះ​ដែរ​ខាង​គ្រូពេទ្យ បាន​យក​ឧបករណ៍​ជំនួយ​ដង្ហើម និង​បញ្ចូន​នាង​ទៅកាន់​មន្ទីរពេទ្យ​។​

​កីឡា​ការិនី Irine Chebet Chepta យោងតាម​ប្រភព​ព័ត៌មាន​អង់គ្លេស ដែល​ចុះ​កាលពី​ថ្ងៃ​ទី ២៧ ខែ កក្កដា ម្សិលមិញ​នេះដែរ កីឡាការិនី​រូបនេះ រួចផុត​ពី រណ្តៅ​បច្ចុ​រាជ ដោយ​ទទួលបាន​ការថែទាំង​សុខភាព ពី​ខាង​គ្រូពេទ្យ​។​
​នៅ​ក្នុង​ការ​រត់ប្រណាំង​នេះដែរ Chepta បាន​បញ្ចប់​នៅ​ចំណាត់ថ្នាក់​ទី ១១ ដោយ​ប្រើ​ថេរៈវេលា 8:56:20 ។​លទ្ធផល​នេះ​ដែរ ជា​លទ្ធផល​មួយ​ដ៏​ល្អ​សម្រាប់​នាង ក្នុង​ការ​រត់​ចំងាយ ៣ ពាន់​ម៉ែត្រ ។​លើសពីនេះ​ទៅ​ទៀត​នាង តែង​ធ្វើ​ការប្រកួត ចំងាយ ៥ ពាន់​ម៉ែត្រ រៀង​រាល់​ការ​បង្ហាញខ្លួន Diamond League នៅ​ឆ្នាំ​នេះ​ដែរ ដោយ​ទទួលបាន​លទ្ធផល​មួយ​គួរឲ្យកត់សម្គាល់ ដោយ​ប្រើប្រាស់​ថេរៈវេលា 14:50.99 ដែល​ធ្វើឡើង​នៅ ទីក្រុង សៀង​ហៃ ក្នុង​ខែ ឧសភា ៕
https://i1272.photobucket.com/albums/y389/domneng/Decore/Kenya3_zps1b8ed48a.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Kenya1_zps16b67cb0.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Kenya2_zpsfe28f0b2.jpg

មតិយោបល់