ព័ត៌មានជាតិ

Wayne Rooney មិន​ទៅ​ណា​ទាំងអស់

​កីឡាករ Wayne Rooney ត្រូវបាន​គេ​រំពឹង​គ្រប់គ្នា​ថា នឹង​ចាក់​ពី​ក្លិប បិសាច​ក្រហម ទៅកាន់​ក្លិប​តោ​ខៀវ ដើម្បី​ធ្វើការ​ជាមួយនឹង​លោក Jose Mourinho នៅ​រដូវ​កាល​ក្រោយនេះ​។ ប៉ុន្តែ​បញ្ច្រាស​មក​វិញ ប្រភព​ព័ត៌មាន​បាន​ចង្អុលបង្ហាញ​ឲ្យដឹងថា ក្លិប​បិសាច​ក្រហម នឹង​មិន​លក់​កីឡាករ​រូប​នេះ​ឡើយ​។​

​ចំណែក​ខាង The Mirror ក៏​បានឲ្យដឹងថា ក្លិប​បិសាច​ក្រហម នឹង​មិន​និយាយ​ពាក្យ​ថា លក់ Wayne Rooney ចេញពី​ក្នុង​ដៃ​គាត់​ឡើយ នេះ​បើ​យោ​តាម​លោក David McDonnell បាន​និយាយ​នៅ Sydney ។​ប្រភព​ដដែល​បាន​បន្តថា ខាង​តោ​ខៀវ នៅតែ​បន្ត​គោលបំណង​លើក​ទី ២ នៅ​ជុំវិញ សំណើរ ២៤ លាន​ផោន ស្មើនឹង ៣៦,៩៦ លាន​ដុល្លារ​បន្ទាប់​ពី ២០ លាន​ផោន ត្រូវ​បាន​ទាត់ចោល​៕​
1-88c6c

មតិយោបល់