ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះតៀមជាប់ដី ១ខ្នង នៅស្រុកមោងឫស្សី

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២២និង៣០នាទី នៅចំណុចក្រុមទី១៧ ភូមិអង្រ្គង ឃុំជ្រៃ ស្រុកមោងឫស្សី មានករណីអគ្គិភ័យមួយបានកើតឡើង បានឆាបឆេះផ្ទះបាយតយ៉ាកជាប់រោងដាក់ស្រូវ និងតជាប់ជាមួយរោងចិញ្ចឹមមាន់និងទា (តៀមជាប់ដី) ដែលមានទំហំ ៥ម៉ែត្រគុណនឹង១៥ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី របស់ម្ចាស់ផ្ទះឈ្មោះ អ៊ួប អាត ភេទប្រុស អាយុ ៥០ឆ្នាំ និងប្រពន្ធឈ្មោះ ណូក នី អាយុ ៤៩ឆ្នាំ រស់នៅភូមិឃុំខាងលើ។

មន្ត្រីនគរបាលស្រុកមោងឫស្សី បានបន្តឲ្យដឹងថា៖ ការខូចខាតក្នុងអគ្គិភ័យនេះរួមមាន៖
-រោងចិញ្ចឹមមាន់រោងស្រូវនិងផ្ទះបាយអស់ប្រហែល៨០%
-ងាប់មាន់និងទាអស់ជាង១០០ក្បាល
-ឆេះស្រូវអស់ចំនួន១២០០គីឡូក្រាម
-អង្ករចំនួន២ការ៉ុងជិត១០០គីឡូក្រាម
-ចាន.ឆ្នាំង.ស្លាបព្រាអំបិលប្រហុកនិងសម្ភារះមួយចំនួនទៀត
-សរុបជាទឹកប្រាក់ ចំនួន ២,៥០០ដុល្លារ ។

គ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ ចំពោះមូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ផ្ទុះសេខ្សែភ្លើង)។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានចុះធ្វើការត្រួតពិនិត្យនិងរៀបចំសណ្តាប់ធ្នាប់ជូនម្ចាស់ផ្ទះឡើងវិញ ៕

មតិយោបល់