ព័ត៌មានជាតិ

តៃកុងវ័យក្មេវជាមុខសញ្ញាគ្រឿងញៀនម្នាក់ បើករថយន្តបំពាន មិនគោរពការត្រួតពិនិត្យរបស់សមត្ថកិច្ច ត្រូវឃាត់..

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល បានបញ្ជាដោយផ្ទាល់ឲ្យនគរបាលត្រួតពិនិត្យយានយន្តតាមដងផ្លូវជាតិលេខ២១បេ អន្តរាគមន៍ឃាត់ខ្លួនយុវជន ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ បន្ទាប់ពីយុវជនរូបនេះ ព្រហើនបើករថយន្តទាំងបំពាន មិនគោរពការត្រួតពិនិត្យរបស់នគរបាលជំនាញ ខណៈដែលកម្លាំងនគរបាលជំនាញ កំពុងធ្វើការត្រួតពិនិត្យយានយន្ត តាមបណ្ដោយផ្លូវជាតិលេខ២១ ចំណុចភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។

តាមការឲ្យដឹងរបស់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានឲ្យដឹងថា យុវជនសង្ស័យឈ្មោះ ថន ដាវីត ភេទប្រុស អាយុ​២១​ឆ្នាំ​ (មានសារធាតុញៀនក្នុងខ្លួន) បើករថយន្តប្រភេទបែន ចង្កូតស្តាំ ពាក់ផ្លាកលេខTK-០៦១៤ ។

លោកស្នងការបានឲ្យដឹងទៀតថា នៅព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០២០ លោកបានឲ្យលោកឧត្តមសេនីយ៍ត្រី វ៉ែន សុវិន ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ និងលោកឧត្តមសេនីយ៍ត្រី សារុន សុវណ្ណារ៉ា ស្នងការរងទទួលការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូគោក អមដោយកម្លាំងអន្តរាគមន៍ ធ្វើការត្រួតពិនិត្យយានយន្ត ដែលបើកបរនៅលើផ្លូវជាតិលេខ២១ ចំណុចភូមិទួលក្រសាំង អំទ្បុងពេលសមត្ថកិច្ច កំពុងធ្វើការត្រួតពិនិត្យ និង​ឃាត់​រថយន្ត​ បាន​មួយចំនួន​ បន្ទាប់​មក​ ក៏មានរថយន្តបែនចង្កូតស្តាំមួយគ្រឿង ពាក់ផ្លាកលេខTK-០៦១៤ បើកបរដោយឈ្មោះ ថន ដាវីត ភេទប្រុស អាយុ​២១​ឆ្នាំ​ [​ គ្មាន​បណ្ណ​បើកបរ​] ​ដែល​បើកបរក្នុងល្បឿនលឿន ពេល​នោះ​ សមត្ថកិច្ចក៏ធ្វើ​សញ្ញា​បញ្ជាឲ្យឈប់ ដើម្បី​ធ្វើការត្រួតពិនិត្យ ប៉ុន្តែអ្នកបើកបរខាងលើបែរជាគេចវេស​ ហើយ​បន្ថែមល្បឿនកាន់តែលឿន សំដៅមកគោលដៅឈរត្រួតពិនិត្យរបស់សមត្ថកិច្ច ធ្វើឲ្យសមត្ថកិច្ចគេចចេញពីមុខរថយន្តដើម្បីជាសវាងគ្រោះថ្នាក់ បន្ទាប់មកលោកក៏បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចក្រោមឱវាទ ដេញតាមចាប់រថយន្តល្មើសបានប្រមាណ២km ពីគោលដៅត្រួតពិនិត្យ ទើប​ឃាត់​បាន​ រួចបញ្ជូនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការត្រួតពិនិត្យ និងធ្វើតេស្តអ្នកបើកបរ រកឃើញមានសារធាតុញៀនវិជ្ជមាន ហើយបានបញ្ជូនអ្នកបើកបរមកសាលាដំបូងខេត្តកណ្តាល នៅ​រសៀល​ថ្ងៃ​ដដែល​ ដើម្បីចាត់ការតាមនិតិវិធី ៕

មតិយោបល់